Connect with us

កងកម្លាំងប្រដាប់អាវុធ

សត្វស្លាបជិតផុតពូជនៅស្រុកសៀមប៉ាងជាច្រើនប្រភេទត្រូវបានមន្ត្រីអង្គការជីវិតសត្វ ស្លាបអន្តរជាតិដាក់ចំណីបន្ថែមនិងធ្វើជំរឿន

សត្វស្លាបជិតផុតពូជនៅស្រុកសៀមប៉ាងជាច្រើនប្រភេទត្រូវបានមន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិដាក់ ចំណី បន្ថែមនិងធ្វើជំរឿន

សត្វត្មាតចំនួនបីប្រភេទនិងពពួកសត្វស្លាបផ្សេងៗទៀតបច្ចុប្បន្នត្រូវបានអភិរក្សដោយអង្គការជីវិតសត្វស្លាបអន្តរជាតិជិត២ ទសវត្សរ៍មកហើយ។    ការអភិរក្សត្រូវបានអង្គការនេះដាក់ចំណីអាហារបន្ថែមក្នុងមួយខែ៤ដង  និង ធ្វើជំរឿនក្នុងមួយឆ្នាំម្ដងនៅក្នុងខែមិថុនា  ។

ក្នុងសកម្មភាពផ្ដល់ចំណីសត្វត្មាតនៅថ្ងៃទី១៧ខែមិថុនានេះ លោកលួន ប៊ុនពេង មន្ត្រីស្រាវ ជ្រាវរបស់អង្គការ ជីវិតសត្វ ស្លាបអន្តរជាតិសៀមប៉ាងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការផ្ដល់ចំណីនេះ ដើម្បីថែ ទាំសត្វត្មាត និង សត្វស្លាបផ្សេងៗ ទៀត ឱ្យវាបន្តរស់នៅតំបន់អភិរក្សនេះ ព្រោះនៅឆ្នាំ ២០២២សង្កេតឃើញវាធ្វើសំបុក បន្តពូជ បាន ជាង១០ សំបុកបន្ថែមទៀតហើយ។

លោកបន្តថា៖យុទ្ធសាស្ត្រអភិរក្សសត្វត្មាត   បន្ទាប់ពីការផ្ដល់ចំណីអាហារបន្ថែម យើងចាំបាច់ត្រូវថែ រក្សាទីជំ រករបស់វា   ។  ហាមប្រជាពលរដ្ឋមិនឱ្យចូលព្រៃ  ឬទៅកាប់ឈើនៅ ក្នុងតំបន់អភិរក្សនោះឡើយ   ព្រោះបង្កការ រំខានដល់ការ រស់នៅរបស់ពពួកសត្វស្លាបទាំងនេះ។

លោកផាន់ យុតអភិបាល ស្រុកសៀមប៉ាង បានបញ្ជាក់ថា ការអភិរក្សសត្វស្លាបនេះ បងប្អូនប្រជាពលរដ្ឋបាន ភ្ញាក់រលឹក ចូលរួមច្រើន ព្រោះពួក គាត់បានចាត់ទុកថា ពពួក សត្វទាំងនេះ វាអាចបម្រើឱ្យវិស័យទេសចរណ៍ ព្រោះពេលមានភ្ញៀវមកលេង គឺចង់មើលសត្វស្លាបប្រភេទធំៗបែបនេះ ។

លោក បញ្ជាក់ថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើស្រូវត្រយ៉ងយក្ស អង្គការ ជីវិតសត្វស្លាបអន្តរជាតិបានផ្តល់ពូជជូន   ហើយពេលប្រមូលផល  ក្រុមអភិរក្សសត្វ ត្មាតប្រមូល ទិញ ទៅវិញ   ក្នុងតម្លៃរហូតដល់ទៅ១៥០០ឬ ១៦០០រៀលក្នុងមួយគីឡូក្រាម ។

លោកថា៖នេះជាយន្តការមួយជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វ និងពឹងផ្អែក លើផល អនុផលព្រៃឈើទៀត  ហើយនៅឆ្នាំខាងមុខនេះអាជ្ញាធរស្រុក និងអង្គការជីវិតសត្វស្លាប អន្តរជាតិសៀម ប៉ាង សហការគ្នារៀបចំឱ្យមាន ផ្ទះស្នាក់ និងទីតាំងអាហារ ដ្ឋានសម្រាប់ទទួលភ្ញៀវទេស ចរមកលេងកម្សាន្ត  ដើម្បីជំរុញតំបន់នេះឱ្យមានភាពអ៊ូអរឡើង។

សូមបញ្ជាក់ថា៖ការធ្វើជំរឿនសត្វត្មាតមន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិនៅស្រុកសៀមប៉ាងបានបង្ហាញថា  បន្ទាប់ពីមានវត្តមានសត្វត្មាតចំនួនបីប្រភេទដូចជា -ត្មាតផេះ- ត្មាតត្នោត- និងត្មាតភ្លើង-សរុបប្រមាណជិត ១០០ក្បាលនោះ ក៏មានពពួក សត្វត្រយ៉ងយក្ស- សត្វចង្កំកស-សត្វត្រដក់តូចនិងត្រដក់ធំផងដែរ   ព្រោះវាមានវត្តមាននៅពេលដាក់ចំណីម្ដងៗ វាបាននាំគ្នាមកស៊ីអាហារនេះជាមួយគ្នា

Click to comment

Leave a Reply

Your email address will not be published.

Facebook