Connect with us

កងកម្លាំងប្រដាប់អាវុធ

ស្ថាប័នហិរញ្ញវុត្ថចំនួន៥បានសហការរៀបចំពិធីប្រគល់ពានរង្វាន់ផលិតវីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២២នៅកម្ពុជា»

នៅរសៀលថ្ងៃទី ម្សិលមិញក្រុមហ៊ុនឫទ្ធិពល សមាគមធនាគារនៅកម្ពុជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្រុម ហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងក្រុមហ៊ុនវីសា បានសហការគ្នារៀប ចំកម្មវិធីប្រគល់ ពានរង្វាន់ ផលិត វីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្នុងគោលបំណងផ្សព្វផ្សាយអំពី ចំណេះ ដឹង ហិរញ្ញវត្ថុ ឱ្យកាន់តែបានទូលំទូលាយទៅ ដល់ប្រជាជនខ្មែរ ជាពិសេសជំរុញឱ្យមានការចូលរួមពីយុវជន ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ តាមរយៈការផលិតវីដេអូខ្លី ។

ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាលនៃ សមា គមមីក្រូហិរញ្ញវុត្ថកម្ពុជា លោក ខុម ច័ន្ទតារា នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា ( CBC ) លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពលនិងអេបកត់លុយ អ្នកស្រី នី ដាលីន ប្រធានផ្នែកដំណោះ ស្រាយ អាជីវកម្មក្រុមហ៊ុនវីសា ប្រចាំប្រទេសកម្ពុជា លោក ង៉ោ លីកូ អនុប្រធានគណៈ កម្មការបរិយា បន្នហិរញ្ញវុត្ថ លោក ស្រី ប៉ែន បុប្ឆា នាយិកាប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល លោក សុខ ចាន់ នាយកបរិយាបច្ចុប្បន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជាលោក កាំង តុងងី ប្រធាននាយក ដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិកក្រុមប្រកួតទាំង ១០ សរុបប្រមាណ ៨០ នាក់ ។

លោក ខុម ច័ន្ទតារា នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា ( CBC ) សូមវាយតម្លៃខ្ពស់ ចំពោះ បេក្ខជន ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការផលិតវីដេអូប្រកបដោយគុណភាព និងមានអត្ថន័យ នេះ ឡើង ហើយលោកពិតជាជឿជាក់ថា តាមរយៈការប្រកួតប្រជែងនេះ ប្អូនៗបានរៀននូវចំណេះដឹងថ្មីៗ ដែល មិនត្រឹមតែជំនាញផលិតផលវីដេអូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាញទន់ផ្សេងៗ ដូចជាការរៀបចំផែនការ និងការធ្វើការងារជាក្រុម។ ជាងនេះទៅទៀត វីដេអូទាំង អស់នេះ នឹងធ្វើការផ្សព្វផ្សាយ ដល់សាធារណជន ឱ្យបាន ស្គាល់ និងយល់ដឹងពីចំណេះ ដឹងហិរញ្ញវត្ថុ ជាពិសេសក្នុងគន្លងប្រក្រតីភាពថ្មីនេះ ។

ក្នុងឱកាសនេះ លោក ង៉ោ លីកូ អនុប្រធានគណៈកម្មការបរិយាបន្នហិរញ្ញវុត្ថ នៃសមាគមធនាគារនៃកម្ពុជា បានលើកឡើងថា វីដេអូទាំងអស់ដែលផលិតដោយយុវជន យុវនារី របស់យើងពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ និងមានការយល់ដឹងផ្នែកហិរញ្ញវត្ថុបានល្អប្រសើរច្រើន ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

លោកបានបន្ថែមថា សារអប់រំដែលផលិតឡើងជាវីដេអូទាំង អស់នេះ បានបង្កប់នូវអត្ថន័យ អត្ថរូប អត្ថរស់ និងខ្លឹមសារអប់រំជាក់ស្ដែង ស្តីអំពីចំណេះ ដឹងហិរញ្ញវត្ថុនៅក្នុងសង្គមកម្ពុជា ហើយចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ជាមូលដ្ឋាននេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធអប់រំហិវញ្ញវត្ថុ ដើម្បីជា ប្រ យោជន៍ដល់សាធារណជនក្នុងការសម្រេចចិត្តជ្រើសរើសយកសេវាហិរញ្ញវត្ថុដែលសមស្របនិងត្រឹមត្រូវ ដែល អាចជួយសម្រេចគោលដៅហិរញ្ញ វត្ថុរបស់ខ្លួន សហគមន៍ និងជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។

សូមបញ្ជាក់ថា កម្មវិធីពាន រង្វាន់ផលិតវីដេអូខ្លី ស្តីពី ចំណេះដឹងហិរញ្ញវត្ថុ បានរៀបចំម្តងរួចមក ហើយកាល ពីឆ្នាំ២០២១ ហើយក្នុងរដូវកាលទី២នេះ មាន២១ក្រុមបានផ្ញើសាច់រឿងមកក្រុម ការងារ ហើយមាន ១៣ក្រុម បាន ជាប់ នៅវគ្គសរសេរសាច់រឿង និង១០ក្រុមជាប់នៅវគ្គដាក់ពិន្ទុដោយគណៈ កម្មការ ។ ជាលទ្ធផលចុង ក្រោយ មាន៣ក្រុមទទួលបានជ័យលាភី ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook