Connect with us

កងកម្លាំងប្រដាប់អាវុធ

ទឹកស្អាតនិងអនាម័យ នឹងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា ព័ត៌មានទឹកស្អាតនិងអនាម័យ នឹងចូលរួមចំណែក លើក កម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន។

លោកវេជ្ជបណ្ឌិត លន់ សាយ តេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា ព័ត៌មានទឹកស្អាតនិងអនាម័យ នឹងចូលរួមចំណែកលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន តាមរយៈ ទម្លាប់ រស់នៅ ស្អាត ការប្រើប្រាស់ទឹកស្អាត និងការគិតគូរដល់អ្នកពាក់ព័ន្ធគ្រប់ រូបឱ្យមានលទ្ធភាព ទទួលបាន សេវា សុខភាពនៅមូលដ្ឋានមួយនេះ ។

ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត ធ្វើឡើងក្នុងឱកាសបើកកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីសមធម៌ និង បរិ យាប័ន្នក្នុងវិស័យទឹកស្អាតនិងអនាម័យ និងប្រគល់ពានរង្វាន់យុវឌីជីថលក្នុងវិស័យទឹកស្អាត និងអនាម័យ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស្ទ័រ៥១ រាជធានីភ្នំពេញ ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថាព័ត៌មានទាំងអស់នេះអាចទៅដល់ដៃប្រជាពលរដ្ឋបានទាមទារការចូលរួម ផ្សព្វ ផ្សាយពីអ្នកសារព័ត៌មាន និងយុវជននៅតាមសហគមន៍។លោកបន្តថាក្រុមយុវឌីជី ថលទឹកស្អាតនិងអ នាម័យ ជាផ្នែកមួយ សំខាន់ជួយលើកកម្ពស់ការងារទឹកស្អាត និងអនាម័យនៅតាមសហគមន៍នានាក្នុង ប្រទេសកម្ពុជា ឱ្យ កាន់តែប្រសើរ ព្រមទាំងជំរុញការងារនេះឱ្យសម្រេចលទ្ធផលស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ។ ទន្ទឹមគ្នានេះ យុវឌីជលនឹងក្លាយជាយុវជនស្នូលអាចរាយការណ៍ ឬចែករំលែកព័ត៌មាន ឱ្យបានទូលំ ទូលាយ ទៅកាន់សាធារណជន ក្នុងន័យផ្តល់ចំណេះដឹង និងបទពិសោធន៍នានា ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិតបានគាំទ្រដល់សកម្មភាពក្រុមយុវឌីជីថលទឹកស្អាត និងអនាម័យ ដែលបាន ចូលរួមយ៉ាងសកម្ម ហើយតាមរយៈការងារទាំង នេះជាចំណែកធំធេងមួយសម្រាប់ការអភិវឌ្ឍន៍សហគមន៍យើង និងចូលរួមការងារជាមួយមន្ត្រីជំនាញ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានា ពិសេសអរគុណដល់អង្គការ WaterAid កម្ពុជា និងបណ្តាញអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យ ដែលបានបង្កើតឱកាស សម្រាប់ អភិវឌ្ឍន៍ សមត្ថភាពយុវជនព័ត៌មានឌីជីថល” ។

បើតាមអង្គការ WaterAid កម្ពុជា វគ្គបណ្តុះបណ្តាលស្តីពីសមធម៌ និងបរិយាប័ន្នក្នុងវិស័យទឹកស្អាត និងអនាម័យ សម្រាប់យុវឌីជីថលក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណង ភ្ជាប់ទំនាក់ទំនងរវាង ក្រុមការងារកម្មវិធីរបស់អង្គការ វ័តធឺ អេត អង្គការពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ និងស្ថាប័ននានាទៅកាន់យុវជនគោលដៅ និងលើកទឹកចិត្ត ឱ្យក្រុម យុវជន គោលដៅឱ្យបន្តការងារស្ម័គ្រចិត្តលើវិស័យទឹកស្អាត និងអនាម័យ ជាពិសេសការងារសមធម៌ និងបរិយាប័ន្នក្នុង វិស័យទឹកស្អាត និងអនាម័យ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook