Connect with us

ព័ត៌មានជាតិ

ដំណឹងល្អ! ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាង ថៃ និងកម្ពុជា តម្លៃប្រមាណជិត ២ លានដុល្លារសាងសង់ជិតរួចរាល់ហើយ

ភ្នំពេញ៖ ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងច្រកភូមិថាសេន ខេត្តត្រាត ប្រទេសថៃ ទៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណាយថវិកាប្រមាណជិត ២ លានដុល្លារ សម្រេចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់មុនកាលបរិច្ឋេទដែលបានគ្រោងទុក។

រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងកាលពីថ្ងៃទី ២០ ធ្នូនេះថា ភាគីថៃបានចំណាយថវិកាប្រមាណជិត ២ លានដុល្លារនេះ ដើម្បីសាងសង់ផ្លូវតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នេះ។ ផ្លូវនេះ ត្រូវបានសាងសង់ ជាប្រភេទAC ៤ គន្លង ប្រវែង១,៩ គីឡូម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។

ផ្លូវនេះមានទីតាំងស្ថិតនៅចន្លោះ រវាងច្រកព្រំដែន ក្នុងភូមិថាសេន ខេត្តត្រាត របស់ប្រទេសថៃ ទៅច្រកផ្លូវជាតិលេខ៥៥ (ច្រកថ្មដា) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមិទ្ធិផលនេះ ធ្វើឡើងបន្ទាប់ពីសភាថៃបានអនុម័ត តាមរយៈសំណើ របស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

ផ្លូវពាណិជ្ជកម្មមួយខ្សែនេះ នឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំង ២ ជាពិសេសតាមរយៈផ្លូវជាតិលេខ ៥៥ (ភ្ជាប់ពីភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ) ដែលទៅទើបដែលសម្ពោធឱ្យប្រើប្រាស់កាលពីដើមឆ្នាំនេះ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook