Connect with us

កងកម្លាំងប្រដាប់អាវុធ

ល្បឿនលឿនជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា

ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្លាំង និងចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៣ បន្ទាប់ពី ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់ ហើយក៏ជាខេត្តសេដ្ឋកិច្ចផងដែរ។ ហេតុដូច្នេះរយៈពេល៥ឆ្នាំកន្លងទៅនេះ ខេត្តមានការកែប្រែមុខមាត់ថ្មី មានផ្លូវស្អាតខ្វាត់ខ្វែង មានសំណង់ អគារ ខ្ពស់ៗ និងមានហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាតមានរបៀបរៀបរយស្ទើរគ្រប់ទីកន្លែង ធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលខានមកលេងយូរឆ្នាំនាំគ្នាស្ងើចសរសើរមិនដាច់ពីមាត់ពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ។

អ្វីដែលពិសេសទៀតនោះ នៅពេលបន្តិចទៀតនេះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ ខេត្តព្រះ សី ហនុ នឹង មានភាពងាយស្រួល ហើយប្រើពេលវេលាតិចជាងមុន ដោយសារប្រទេស កម្ពុជានឹងមាន ផ្លូវ ល្បឿន លឿនជាលើកដំបូងពីភ្នំពេញ- ក្រុងព្រះសីហនុ ដែលគ្រោងនឹងដាក់ ឱ្យដំណើរការ នៅខែកក្កដា ខាង មុខ នេះ។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ដោយរាជរដ្ឋាភិបាលបានផ្តោតការវិនិយោគ យ៉ាង សំខាន់ មកលើភូមិសាស្ត្រមួយនេះ តាមរយៈយន្តការគ្រប់វិស័យទាំងអស់។ ដូច្នេះការអភិវឌ្ឍន៍ផ្លូវថ្នល់ ហេដ្ឋា រចនា សម្ពន្ធ័នៅទូទាំងខេត្ត គឺសុទ្ធតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ប្រែក្លាយខេត្តដ៏មាន សក្តានុពលនេះឱ្យមានភាពលេចធ្លោទាំងនៅក្នុងប្រទេស និងអន្តរជាតិ។

លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ រយៈពេល ៥ឆ្នាំចុងក្រោយនេះ មន្ទីរបានខិតខំប្រឹងប្រែងអនុវត្តផែនការសំខាន់ៗដែលបានដាក់ចេញ ឱ្យ សម្រេចបានតាម ការគ្រោងទុក ដោយបានអភិវឌ្ឍផ្លូវចំនួន៣៧ខ្សែ ដែលមានប្រវែងសរុប៨៤គីឡូម៉ែត្រ។ សាងសង់រង្វង់មូល ចំនួន៣ទីតាំង គឺរង្វង់មូលរាម សីហរាជមុខ៣ និងរង្វង់មូលព្រះឥសូរនិងនាងឱម៉ា។ សាងសង់អាង ប្រព្រឹត្តិកម្ មទឹក កខ្វក់ចំនួន៣ទីតាំង, សាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៤កន្លែង,ស្តារអូរប្រឡាយធម្មជាតិ ចំនួន៥ខ្សែ ដែល មាន ប្រវែងសរុបជាង ២៧គីឡូម៉ែត្រជាដើម។ ទន្ទឹមនោះតាមរយៈការផ្ដល់ឥណទានជាសាច់ប្រាក់ ដែល ជាថវិកាសន្សំរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការក៏បានកសាងផ្លូវ ១១ខ្សែ បន្ថែម ទៀតដែល មាន ប្រវែង ៥៩គីឡូម៉ែត្រ ហើយក្នុងនោះក៏មានផ្លូវមួយខ្សែសម្រាប់បម្រើការដឹកជញ្ជូនទំនិញចេញ ពីកំពង់ផែដោយ មិន ចាំបាច់ ឆ្លងកាត់ក្នុងក្រុងព្រះសីហនុ ដែលនឹង គ្រោងបញ្ចប់ការសាងសង់ឆាប់ៗខាងមុខនេះ។

« លើសពីនេះយើងមានស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតា ដែលជាស្ថានីយបែបធម្មជាតិ ហើយយើងក៏បាន ពង្រឹងសមត្ថភាពចម្រោះទឹកកខ្វក់របស់យើងដើម្បីទទួលច្រោះបានរហូតដល់ប្រហែលជា ៣០,០០០ម៉ែត្រ គូបក្នុងមួយថ្ងៃ ដោយកាលពីមុននៅពេលដែលយើងមិនទាន់បានបន្ថែមស្ថានីយច្រោះទឹកនេះ អាចបាន ត្រឹម តែ៧,០០០ម៉ែត្រគូបតែប៉ុណ្ណោះ គឺដោយសារតែកំណើនប្រជាពលរដ្ឋ ហើយដូចយើងឃើញហើយថា ខេត្ត ព្រះ សីហនុមានការរីកលូតលាស់ខ្លាំងនៅក្នុងអំឡុងពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ នាំឲ្យការបញ្ចេញទឹក កខ្វក់ នេះក៏មានច្រើនដែរ ។ដូច្នេះនៅខេត្តនេះមានប្រព័ន្ធចម្រោះទឹកកខ្វក់ ១៦ហិកតារបស់ក្រសួងសាធារណការ ហើយនឹងប្រភេទប្រើប្រាស់ជាតិគីមីរបស់គណៈកម្មការឆ្នេរដែលលោកបានសាងសង់រួចហើយ តែទោះ ជាយ៉ាងណាក៏ដោយ ក៏ស្ថានីយទាំងអស់នេះបម្រើឱ្យការច្រោះទឹកកខ្វក់ ដើម្បីធានាថា មិនឱ្យមានទឹកក ខ្វក់ហូរ ចូល ទៅក្នុងសមុទ្រ ហើយក្រៅពីនេះទៀត យើងមានស្ថានីយបូមទឹកកខ្វក់ ដោយទីតាំងខ្លះ យើងដឹងហើយ ថាភូមិសាស្ត្រខេត្តព្រះសីហនុយើងគឺមានភ្នំ ដូច្នេះស្ថានីយយើង មានកន្លែងខ្លះមិន អាចហូរទៅតាម ធម្មជាតិ បាន ត្រឹមត្រូវទេ ដូច្នេះយើងត្រូវការមានស្ថានីយបូម ជាក់ស្ដែងយើងមានស្ថានីយបូម៨ទីតាំង ដែលបម្រើការ ឱ្យការបូមទឹកកខ្វក់ ដើម្បីឆ្ពោះ ទៅអាង១៦ហិកតា ឬក៏ឆ្ពោះ ទៅស្ថានីយបូមទឹកកខ្វក់ដែលយើងបានរៀបចំ»។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ ២០២២ ឆាប់ៗនេះ។ លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាន មាន ប្រសា សន៍បន្តថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានគោលដៅសំខាន់ ផ្តោតលើ សុវត្ថិ ភាព គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ ការដ្ឋានសាងសង់ឆ្លាតវៃ ការការពារបរិស្ថាន និងការយកចិត្តទុក ដាក់ ចំពោះ ធនធានមនុស្ស ដើម្បីធ្វើឱ្យផ្លូវល្បឿនលឿនមួយនេះចូលរួម ចំណែកក្នុងការកសាង និងស្តារសេដ្ឋកិច្ច ជាតិ ក្រោយវិបត្តិកូវីដ-១៩ ។

លោកបានលើកឡើងបន្ថែមពីយានយន្តដែលអាចធ្វើចរាចរណ៍លើផ្លូវនេះទៀតថា៖ ទាក់ទងទៅនឹង យាន យន្តដែល អនុញ្តាតឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន គឺគ្រប់ប្រភេទរថយន្តទាំងរថយន្តតូច ធំ រហូតដល់រថយន្ត ដឹកទំនិញធំៗជាកុងតឺន័រក៏អនុញ្ញាតដែរ ក៏ប៉ុន្តែតម្លៃវាអាស្រ័យ ទៅលើប្រភេទយានយន្ត ដូចយើងដឹងហើយ ឡានតូចថ្លៃប៉ុន្មានឡានធំថ្លៃប៉ុន្មាន ហើយដោយឡែកទាក់ទងជាមួយនឹងម៉ូតូខ្ញុំក៏មិនទាន់បានលម្អិតដែរ ក៏ប៉ុន្តែ ម៉ូតូធុនតូចគឺមិនអនុញ្ញាតឱ្យឡើងទេ ទាល់តែម៉ូតូធុនធំ

ហើយកំណត់នៅពេលដែលចាប់ផ្តើមដាក់ដំណើរការឱ្យប្រើប្រាស់ហ្នឹងគឺគាត់នឹងបញ្ជាក់ហើយថាម៉ូតូកម្រិតណាដែលអាចឡើងបាន កម្រិតណាដែលមិនត្រូវឡើង បើយើងឱ្យឡើងទាំងអស់ធ្វើឱ្យមានភាពរញ៉េរញ៉ៃ>>។ពិតណាស់នេះជាលើកដំបូងហើយដែលកម្ពុជាមានផ្លូវល្បឿនលឿន ដែលទាំងនេះជា មោនទភាពរបស់ ប្រជា ជនខ្មែរក៏ដូចជាប្រទេសជាតិទាំងមូលនៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជាលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានរៀបរាប់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននេះទៀតថា៖

<<ជាធម្មតានៅលើផ្លូវExpresswayមានកន្លែងឈប់សម្រាកទាំងសងខាងចំនួន៤កន្លែង មានកន្លែងចាក់ប្រេង ភោជនីយដ្ឋាន បន្ទប់ទឹក និងមានកន្លែងកម្សាន្តនានា ហើយជាធម្មតាការប្រើប្រាស់ Expresswayខុសពីផ្លូវជាតិ។ ផ្លូវល្បឿនលឿន គឺយើងមិនអនុញ្ញាតឱ្យកំពុងបើកឡាននឹកឃើញចង់ឈប់អែបឡានឈប់បានទេ ព្រោះ បណ្តាល ឱ្យមានគ្រោះថ្នាក់ ហើយធម្មតាល្បឿនអាច១២០គីឡូម៉ែត្រក្នុង១ម៉ោង បានអនុញ្ញាត ឱ្យប្រើប្រាស់លើ ផ្លូវល្បឿនលឿន។

បន្ទាប់ពីផ្លូវល្បឿនលឿននេះដាក់សម្ពោធឱ្យប្រើប្រាស់ជាសាធារណៈ នឹងធ្វើឱ្យប្រជាពលរដ្ឋទទួលបាន នូវ ចំណេះដឹងថ្មីៗ បន្ថែមទៀតក្នុងការប្រើប្រាស់ផ្លូវ ជាមួយនឹងបច្ចេកវិទ្យាទំនើប ។ចូលរួមកាត់ បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ដោយហេតុថាផ្លូវល្បឿនលឿនមានការបែងចែកគន្លងផ្លូវ និងមានការកំណត់ល្បឿន ក្នុងការ បើកបរត្រឹមត្រូវ ជាពិសេសកាត់បន្ថយការចំណាយពេលវេលាជាដើម។ នេះជាការលើក ឡើងរបស់ លោក បូរី វង្សសានិត។ លោកបានមានប្រសាសន៍បញ្ជាក់ពីសារៈសំខាន់នៃផ្លូវល្បឿនលឿននេះទៀតថា <<អត្ថប្រ យោជន៍នៃ Expresswayផ្ដល់ច្រើនចំពោះជាតិយើងទាំងមូល ជាពិសេសបញ្ហាសេដ្ឋកិច្ច ដោយសារថាកាល ណាមានផ្លូវល្បឿនលឿនការធ្វើដំណើររបស់យើងពីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះ សីហនុមក ភ្នំពេញ វិញគឺប្រើរយៈពេលត្រឹមតែប្រមាណ២ម៉ោងកន្លះទេ ហេតុនេះកាត់បន្ថយច្រើន រយៈពេលនៃ ការធ្វើ ដំណើរ កាត់បន្ថយប្រេង ការប្រើប្រាស់យានយន្ត កាលណាយើងប្រើប្រាស់នៅលើផ្លូវល្អ ធ្វើឱ្យសម្បកកង់ឡាន និងម៉ាស៊ីនក្តីក៏វាកាត់បន្ថយក្នុងការខូចផងដែរ។

ចំណេញពេលវេលា ចំណេញសាំងទាំងនេះហើយ ធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនពីកំពង់ផែទៅកាន់រាជធានីភ្នំពេញ អាចនឹងមានការធូរថ្លៃ បើធៀបទៅនឹងការប្រើប្រាស់ផ្លូវចាស់ ព្រោះឡានធំត្រូវចំណាយពេលប្រហែល ៦ទៅ៧ ម៉ោង ហើយ បើសិន ឡានតូចវិញ បើសិនធ្វើដំណើរចំពេលវេលាអ៊ូអរ កកកុញ ស្ទះ គឺត្រូវចំណាយពេល ប្រមាណ ពី៥ទៅ៦ម៉ោង ទើបទៅដល់ខេត្តព្រះសីហនុ បងប្អូនយើងធ្វើដំណើរតាម ផូវជាតិលេខ៤បានដឹង ហើយ ។ ទី២ ជួយបង្កើនការងារដល់ប្រជាពលរដ្ឋរបស់យើង ដែលគាត់បម្រើទៅលើវិស័យដឹកជញ្ចូន ក៏ដូចជានៅ លើផ្លូវល្បឿនលឿនទាំងមូលនេះតែម្ដង » ។

ពាក់ពន្ធ័នឹងអត្ថប្រយោជន៍នៃផ្លូវExpresswayនេះដែរ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមាន ប្រសាសន៍ឱ្យដឹងដែរថា៖ នៅពេលដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដាក់សម្ពោធ ឱ្យប្រើប្រាស់ ជាផ្លូវ ការ នឹងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋទូទៅ ធ្វើឱ្យខេត្តព្រះសីហនុ និងរាជ ធានី ភ្នំពេញកាន់តែខិតជិតគ្នា ដែលអាចទាក់ទាញអ្នកវិនិយោគ ទាក់ទាញភ្ញៀវទេសចរ ពិសេសចូលរួម ចំណែកបង្កើនសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ ។

នេះជាលើកទី១ហើយសម្រាប់ប្រទេសកម្ពុជាមានផ្លូវល្បឿនលឿន ដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ និងអបអរសាទរដែលប្រមុខរាជរដ្ឋាភិបាលខិតខំកសាងសមិទ្ធផលថ្មីៗជាច្រើនដើម្បីប្រជាជនកម្ពុជា។

ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទុនវិនិយោគ  របស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ពីប្រទេសចិន ដោយចំណាយការវិនិយោគ ជាទឹកប្រាក់ប្រមាណ ២០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។ គម្រោងផ្លូវនេះមានប្រវែង១៨៧គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook