ភ្នំពេញ ៖ ជាមួយនឹងគោលបំណង ក្នុងការត្រៀមបង្កើតច្រកព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេសថ្មី លើទឹក ដីនៃខេត្តត្បូងឃ្មុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលមួយ ដោយពិនិត្យ ឃើញថា ត្រឹមរយៈពេល៥ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-វៀតណាម កើនឡើង ទៅដល់ជាង៥ពាន់លានដុល្លារ ទោះបីមានការរំខានពីជំងឺរាតត្បាតសកល កូវីដ១៩ក្តី ។
ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួល រំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ ប្រវត្តិសា ស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ នាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា ឥឡូវនៅតាមតំបន់ព្រំដែនជាមួយវៀតណាម តំបន់ ដែល គេធ្លាប់ដាក់កាំភ្លើងធំ បាញ់គ្នាកាលពីមុន កំពុងក្លាយជាតំបន់គ្រឿងចក្រ សណ្ឋាគារ ផ្លាស់ប្តូរទំនិញ ទៅវិញ។
ក្នុងឱកាសនេះ សម្ដេចបានឲ្យដឹងថា រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្ម រវាង កម្ពុជា -វៀត ណាម បានកើនឡើងទៅដល់ជាង ៥ពាន់លានដុល្លាររួចស្រេចទៅហើយសម្ដេចបញ្ជាក់ថា “អ្វីដែលគួរឲ្យភ្ញាក់ ផ្អើល គឺមុនកូវីដ១៩ គឺយើងដាក់គោលដៅត្រឹមតែ៥ពាន់លាន បែរជាមានដំណាក់កាលកូវីដ បែរជាឆ្នាំទៅ យើង សម្រេចបាន៩ពាន់លាន ឥឡូវ៥ខែ យើងសម្រេចជាង៥ពាន់ដុល្លារ”។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានបង្ហាញការរំពឹងទុកថា ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ពីរនឹងឡើង ដល់ ១០ពាន់លានដុល្លារអា៕