Connect with us

កងកម្លាំងប្រដាប់អាវុធ

មន្ទីរសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការ រៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៣-២០២៥ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៣

នាថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សារា ចរណែនាំស្តីពីការរៀបចំផែនការយុទ្ធ សាស្ត្រថវិកាឆ្នាំ ២០២៣- ២០២៥ និងរៀប ចំសេចក្តី ព្រាង ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ របស់រដ្ឋបាលថ្នាក់ជាតិ ដែលប្រព្រឹត្តទៅក្រោម អធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីលោក កាណុល ចត្រា  ប្រធានរតនាគារខេត្តកំពង់ ឆ្នាំង ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន អនុ ប្រធានមន្ទីរ និង អង្គភាព ថវិកាមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

លោក អ៊ូ ជួបកុសល បានមានប្រសាសន៍ថា គ្រប់អង្គ ភាពត្រូវគិតគូរឱ្យបានច្បាស់ លាស់នូវការរៀប ចំផ្នែក ចំណូល-ចំណាយ របស់មន្ទីរអង្គភាពឱ្យបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការ ជាក់ស្តែងក្នុងការដំណើរការអនុវត្តការងារថវិកាស្របទៅនឹងតម្រូវការសមិទ្ធកម្មរបស់ខ្លួនកត្តាសំខាន់គឺការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៏ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចម្បងៗ របស់ក្រសួង-ស្ថាប័ន អំពីភាព ជាក់ ស្ដែងនៃការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្ត ផែន ការយុទ្ធសាស្ត្រថវិកាបច្ចុប្បន្នធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហា ប្រឈមដែលត្រូវដោះ ស្រាយក្នុងឆ្នាំ២០២៣ និង ឆ្នាំខាងមុខទៀត។

លោក អ៊ូ ជួបកុសល មាន ប្រសាសន៍បន្តថា ការរៀបចំផែនការយុទ្ធសាស្ត្រថវិកានេះ ក៏ត្រូវរំលេចផងដែរ អំពីវិ ធាន គោលនយោបាយសំខាន់ៗ ដែលក្រសួងស្ថាប័ន បានដាក់ចេញស្របតាមទិសដៅ នៃ យុទ្ធសាស្ត្រចតុ កោណ ដំណាក់កាលទី៤និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ រួមទាំងគោលន យោបាយតាមវិស័យ និងអន្តរវិស័យ។

ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា មន្ទីរអង្គភាពជុំវិញខេត្ត ក៏ត្រូវគិតគូរ និងយកចិត្តទុក ដាក់ក្នុងការ អនុវត្តការ ងារចំណូល-ចំណាយថវិកាឆ្នាំ ២០២៣ ឱ្យបានល្អប្រសើរ ។ ជាក់ស្តែង នៅក្នុងបំណាច់ ឆ្នាំអនុវត្ត ថវិកាឆ្នាំ ២០២១ មន្ទីរបានសង្កេត ឃើញនៅមានការខ្វះចន្លោះក្នុងការ អនុវត្តចំណូល-ចំណាយថវិកាដែល តម្រូវឱ្យមន្ទីរអង្គភាពជុំវិញខេត្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ព្រោះថា ថវិកា គឺជាការកំណែ ទម្រង់ហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រចតុ កោណរបស់រាជរដ្ឋាភិបាល ដែលធានានូវការ អនុវត្តចំណូល-ចំណាយ ថវិកាកាន់តែប្រសើរឡើង ប្រកប ដោយភាពត្រឹមត្រូវតម្លាភាព និងអាចជឿទុកចិត្តបាន។

លោក អ៊ូ ជួបកុសល ក៏បានផ្តាំផ្ញើឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ក្នុងការស្ដាប់នូវការបង្ហាញ របស់ប្រតិភូតំណាងក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និង សូមលើកទឹកចិត្តឱ្យមានការចូល រួមក្នុងការសួរនូវចំណុចដែលពុំទាន់យល់ច្បាស់ ដើម្បីជា មូលដ្ឋានក្នុងការរៀបចំផែន ការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៣-២០២៥និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣  ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook