Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET DAY ឆ្នាំនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្ស ប្រកបដោយកម្លាំងពលកម្មជំនាញ

(ភ្នំពេញ)៖ TVET DAY នាឆ្នាំនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជា ប្រែ ក្លាយ ជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែល មានសក្តានុពលក្នុង ការទាក់ទាញ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងការចូលរួមកាត់បន្ថយ ភាពក្រីក្រ ជូនដល់ ប្រជាពលរដ្ឋ។

នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឍ មណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ រៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការ ចូល រួមសហការគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលសាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

ឯកឧត្តមបណ្ឌិត អិត សំហេង មានប្រសាសន៍បន្តថា ការរៀបចំទិវាជាតិនេះ ក្រៅពីផ្សព្វផ្សាយ​បង្កើនការ​យល់ដឹងអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការណែនាំមុខ​ជំនាញ​បច្ចេកទេស និងព័ត៌មានអាហារូបករណ៍និងព័ត៌មានការងារ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្ស យុវជន កម្មករនិយោជិត និងមហាជនទូទៅ ឱ្យមើលឃើញពីតម្លៃ និងងាកមកសិក្សាជំនាញ​បច្ចេកទេស​និងវិជ្ជាជីវៈ​​ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ព្រមទាំងការធានាជាមុនសឹងតែពេញលេញ ក្នុងការ ទទួល បានការងារធ្វើប្រកបដោយប្រាក់ចំណូលល្អសមរម្យ។

ទិវាជាតិនាឆ្នាំនេះ បានធ្វើការតាំងបង្ហាញពីសមិទ្ធផល នវានុវត្តន៍ និងការបង្កើតថ្មី ដែលមានភាពលេច ធ្លោដោយការប្រើប្រាស់ការច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗ ដូចជាការបង្ហោះដ្រូនជាក្រុមចំនួន ១៥០, រ៉ូបូតដែលមានបញ្ញានិម្មិត(AI) កាន់តែខ្ពស់និងអាចទំនាក់ទំនងជាមួយមនុស្ស ដែលជាស្នាដៃផ្ទាល់របស់សិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា TVET អាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូប ទទួលបានការសិក្សាពេញ មួយជីវិត ដោយមានប្រព័ន្ធឯកភាព អាចឆ្លងទៅ-មកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការ សម្រេចចិត្ត ក្នុងការធ្វើសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែង របស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលមានកម្មវិធីបណ្ដុះបណ្ដាល ថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣, ៤ និង៥ សម្រាប់ ៥វិស័យ រួមមាន សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក មេកានិក កម្មន្តសាល បរិក្ខារត្រជាក់និងកំដៅ និងធុរកិច្ច/ICT, បានដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួល។

ការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងបាន ដាក់ឱ្យដំណើរការប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពីចម្ងាយឬតាមអនឡាញ (National TVET E-Learning Platform) ជាដើម។“ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ” លើកទី៥ ឆ្នាំ២០២២ នេះ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីក ការយល់ ដឹងអំពីតួ នាទីនិងសារសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និង ថ្នាក់ ក្រោមជាតិ ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងជាការ បង្ហាញ ឱ្យឃើញជាក់ស្តែងថា TVET ពិតជាអាចធ្វើឱ្យផលិតភាពការងារកើន និងបង្កើនភាពប្រកួត ប្រជែងខ្ពស់ ក្នុង ទីផ្សារ ការងារទាំងក្នុងស្រុកនិងក្រៅស្រុក។

គួរបញ្ជាក់ជូនដែរថា នេះគឺជាលើកទី៥ នៃការរៀបចំទិវាជាតិដ៏មហាឱឡារិកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាម រយៈ អនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧   ក្នុងគោលបំណង ដើម្បីលើក កម្ពស់ ការ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព  ឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅស្រុក។

ទិវានេះ បាននិងកំពុងរៀបចំប្រារព្ធក្នុងពេលដំណាលគ្នានៅគ្រប់បណ្តារាជធានី ខេត្ត ដោយមាន ការចូលរួម យ៉ាងផុលផុសពីគ្រប់ភាគីពាក់ព័ន្ធនានា ហើយត្រូវបានប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូល រួមផ្ទាល់ប្រមាណ ជាង ៦ម៉ឺននាក់ ដែលវាជាការរៀបចំកម្ម

វិធីធំមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងប្រទេស ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ដោយឡែក ការរៀបចំប្រារព្ធរៀបចំទិវាជាតិ នៅរាជធានីភ្នំពេញ គឺរៀបចំនៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្ មកោះពេជ្រ មានរយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៨:០០ នាទីយប់ ដោយមានបញ្ជរសរុបចំនួន៥៥ ហើយត្រូវប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ រួមទាំងមានការបង្ហោះដ្រូនជាក្រុមនៅពេលយប់ចំនួន ១៥០ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook