Connect with us

កងកម្លាំងប្រដាប់អាវុធ

សៀវភៅ មគ្គុទេសក៍ស្ថាបត្យកម្ម ក្រុងភ្នំពេញ

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាន រៀបចំពិធីទទួលសៀវភៅ ចំនួន៥០ក្បាល ក្រោមចំណងជើងថា “មគ្គុទេសក៍ស្ថាបត្យកម្ម ក្រុងភ្នំពេញ” ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកនិពន្ធសៀវភៅឈ្មោះ វ៉ាល់ទ៍រ កូឌីទែក (Walter Koditek)។ ពិធីនេះទទួលការចូលរួមពីសំណាក់តំណាង ស្ថានទូតអាល្លឺម៉ង់ប្រចាំ នៅព្រះ រាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ហេង សុផាឌី មន្ត្រីរាជការ និងនិស្សិតប្រមាណជា៤០នាក់។

សៀវភៅនេះបកប្រែចេញពីសៀវភៅដើមជាភាសាអង់គ្លេសមានចំណងជើងថា “Architectural Guide Phnom Penh” បោះពុម្ពក្នុងឆ្នាំ២០១៩  សរសេរដោយអ្នកនិពន្ធ២រូបគឺ លោក Moritz Henning និង លោក Walter Koditek ដែលជាស្ថាបត្យករជនជាតិអាល្លឺម៉ង់។ សៀវភៅនេះបកប្រែដោយអតីតនិស្សិតស្ថាបត្យកម្ម និងនគ រោប នីយវិទ្យាឈ្មោះ លឿង សកុណា និងក្រុមការងារ។

សៀវភៅនេះរៀបរាប់អំពីសំណង់បេតិកភណ្ឌនៅរាជធានីភ្នំពេញ ដោយផ្តោតលើប្រវត្តិទូទៅ និងប្រវត្តិស្ថា​បត្យ​កម្ម និងបានប្រាប់អ្នកអានអំពីសំណង់ស្ថាបត្យកម្មនា ពេលបច្ចុប្បន្នដោយ បង្ហាញអំពី កន្លែងនានា តាមរយៈរូប ថតថ្មីៗ និងរូបភាពចាស់ៗជាច្រើនសន្លឹក និងបានបង្ហាញពីការអភិវឌ្ឍសំខាន់ៗ នៃប្រវត្តិនគរោ បនីយកម្មរបស់ រាជធានីភ្នំពេញដែលមានការផ្លាស់ប្តូរ និងរីកចម្រើនជាបន្តបន្ទាប់។

សៀវភៅមគ្គុទេសក៍នេះរួមចំណែកយ៉ាងសំខាន់ដល់ការពិភាក្សាអំពីការអភិរក្សបេតិកភណ្ឌ។សៀវភៅនេះនឹងដាក់តាំងបង្ហាញក្នុងបណ្ណាល័យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសម្រាប់និស្សិត និងសាធារណជនទូទៅចូលអាន និងស្វែងយល់។

Click to comment

Leave a Reply

Your email address will not be published.

Facebook