Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោ ហ៊ុន សែន អនុញាតឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ចូលជួបសម្ដែងការគួរសម

នៅវិមានសន្តិភាព រសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ដឹកនាំដោយ ឯកឧត្តម  ដាតូ ប៉ាឌូកា ស៊ឺរី ហាជី អេវ៉ាង ហាលប៊ី ប៊ីន ហាជី មហាម៉ាដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohammad Yussof)  ចូលជួបសម្ដែងការគួរសម និងរាយការណ៍ពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន។

ឯកឧត្តម យូសូហ្វ តាងនាមឱ្យប្រតិភូទាំងមូល បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ សម្រាប់ ការ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមគោរពវាយតម្លៃខ្ពស់ ចំពោះភាពដឹក នាំរបស់សម្ដេចតេ ជោនាយក រដ្ឋ មន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ។

ឯកឧត្តមបានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផល នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានអនុម័តឯកសារចំនួន៤រួមមាន៖

១-ឯកសារទស្សនៈទាន ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ ស្កាត់ជំងឺរាតត្បាតឆ្លងដែន,

២-លើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន,

៣-ឯកសារទស្សនៈទាន ស្ដីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំយោធាអាស៊ាន និង

៤-ឯកសារចក្ខុវិស័យភ្នំពេញ ស្ដីពីតួនាទីស្ថាប័នការពារជាតិ ក្នុងការគាំទ្រការស្ដារឡើងវិញ ក្រោយវិបត្តិ ជំងឺកូវីដ -១៩ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម យូសូហ្វ  ដែលបានធ្វើរ បាយ ការណ៍ ឆ្លុះបញ្ចាំងអំពីលទ្ធផល នៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល ឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រី ក្រសួងការពារជាតិអាស៊ាន ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់ ដែល ញ៉ាំងឲ្យកិច្ចប្រជុំ រដ្ឋមន្ត្រី ការពារ ជាតិអាស៊ាន ទទួលបានជោគជ័យ ។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ និង សូម ឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់ ទទួលបាននូវសេចក្ដីរីករាយ ជាមួយការស្នាក់នៅក្នុងព្រះរា ជាណាចក្រកម្ពុជា និងនាំជាមួយនូវអនុស្សាវរីយ៍ល្អៗទៅកាន់ប្រទេសវិញ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook