Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន។

ក្នុងជំនួបនេះ ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) ពិតជារីករាយដែលបាន ជួបសម្ដេចតេជោ នាយក រដ្ឋមន្ត្រីនា ពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ គឺ ដើម្ បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប៣០ ឆ្នាំនៃការ បញ្ជូន កងរក្សាសន្តិភាពនៅកម្ពុជា ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ថ្ងៃទី២១ ខែមិថុនា ម្សិលមិញ ឯកឧត្តមក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

ឯកឧត្តមក៏បានអរគុណចំពោះការទទួលឯកឧត្តមដោយភាពកក់ក្តៅ ហើយបានគោរព ជម្រាបជូន សម្ដេចតេ ជោថា ទី១- ឯកឧត្តមមានសេចក្តីរីករាយជាមួយនឹងការផ្លាស់ប្ដូរ ទស្សនៈកិច្ចរវាង ថ្នាក់ដឹកនាំក្រសួង ការពារ ជាតិកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ ,ទី២-បានជួបពិភាក្សាជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ដោយបានផ្លាស់  ប្ដូរទស្សនៈអំពីស្ថានភាពនា ពេលបច្ចុប្បន្ននៅក្នុងតំបន់ និងលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផងដែរ, ទី៣-សូមគោរពវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជាក្នុងការ ស្វែងរកដំណោះស្រាយ បញ្ហាប្រទេស  មីយ៉ាន់ម៉ា ជាពិសេសការជំរុញការអនុវត្តតាមគោលការណ៍ឯកច្ឆ័ន ៥ចំណុចនោះ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានឯកភាពជាមួយនឹង ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ អោយកាន់តែស៊ីជម្រៅ និងបើកទូលាយ ជាពិសេសតាម  រយៈការផ្លាស់ប្ដូរទស្សនៈលើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវ ការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងសូមឲ្យបន្តជំរុញផែនការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន អោយកាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់  បណ្ដុះបណ្ដាលលើកកម្ពស់ សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជារការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook