នៅជំនួបកាលពីថ្ងៃពុធ គណបក្សបានពិភាក្សាភារកិច្ចប្រតិបត្តិការបន្ថែមសំរាប់កងឯកភាពទ័ពនៅតាមខ្សែត្រៀមជួរមុខ កែសម្រួលផែនការប្រតិបត្តិការនិងរៀបចំក្បួនទ័ពឡើងវិញ ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA)បានបន្ថែមថា លោកគីមបានសង្កត់ធ្ងន់អំពីសារសំខាន់នៃកិច្ចខិតខំជំរុញសមត្ថភាពប្រតិបត្តិការរបស់កងឯកភាពនៅតាមខ្សែត្រៀម។មេដឹកនាំគីម ជុងអ៊ុន របស់កូរ៉េខាងជើងក្នុងកិច្ចប្រជុំយោធារបស់បក្សពលករកូរ៉េកាលពីថ្ងៃ២២មិថុនា
ជំនួបនេះត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីមជ្ឈដ្ឋានខាងក្រៅដោយសារវាអាចជាតម្រុយស្តីពីពេលវេលានៃការសាកល្បងនុយក្លេអ៊ែរណាមួយបន្ទាប់ពីកូរ៉េខាងជើងបានត្រៀមការងារនេះអស់ពេលរាប់សប្តាហ៍មកហើយ។
ពួកមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ការសាកល្បងនេះអាចនឹងកើតឡើងនៅពេលណាមួយនិងថាពេលវេលានឹងត្រូវកំណត់ដោយលោកគីម។តែមន្ត្រីម្នាក់នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃពុធបាននិយាយថា លោកគិតថាកូរ៉េខាងជើងអាចនឹងពន្យារពេលអ្វីដែលអាចជាការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន ដោយពិចារណាអំពីប្រក្រតិទិននយោបាយរបស់ចិននិងស្ថានភាពផ្ទុះកូវីដ១៩នៅកូរ៉េខាងជើង។
លោកគីមកាលពីថ្ងៃអង្គារក៏បានធ្វើជាអធិបតីនៃកិច្ចប្រជុំយោធា ដែលKCNAបានរាយការណ៍ថាមានកិច្ចពិភាក្សាអំពីភារកិច្ចសំខាន់ៗសំរាប់សំរាប់ជំរុញមុខងារនិងតួនាទីរបស់គណៈកម្មាធិការយោធានៅគ្រប់កំរិត ព្រមទាំងបន្ទាត់គោលនយោបាយយោធានិងគោលនយោបាយការពារជាតិរបស់បក្ស៕





