Connect with us

កងកម្លាំងប្រដាប់អាវុធ

ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសមហាអំណាចទៅលើប្រទេសមួយ អាចប៉ះពាល់ដល់ប្រទេសខ្លួនឯងផងនិងប្រទេសផ្សេងទៀត

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) បានលើក ឡើងចំពោះមុខរដ្ឋមន្រ្តីការពារជាតិអាស៊ានថា ការដាក់ទណ្ឌ កម្មពីសំណាក់ប្រទេសមហា អំណាចណាមួយទៅកាន់ប្រទេសដទៃ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រទេសដែលត្រូវបានគេដាក់នោះទេ ខណៈដែលប្រទេសផ្សេងទៀតក៏ត្រូវរងផលប៉ះពាល់ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នាទីស្តីក្រសួងការ ពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ គឺកម្ពុជាយល់ថា ពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះ ស្រាយបញ្ហានោះឡើយ។ សម្តេចពិជ័យសេនា បានបន្តថា ផលវិបាកនៃការប្រើប្រាស់ទណ្ឌកម្មពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្ម និងអ្នកដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួលរងផលប៉ះ ពាល់ជាអវិជ្ជមានដូចគ្នាដែរ។

«ការដាក់ទណ្ឌកម្មជាការឃាត់ឃាំង ទោសទណ្ឌមួយផ្នែកណានោះដល់អ្នកផ្សេង ដែលខ្លួនបានដាក់ទៅ លើគេ ប៉ុន្តែពេលដែលដាក់ទៅលើគេហើយ គឺច្បាស់ណាស់ទោសទាំងនោះគឺមិនរងតែអ្នកដែលរងទណ្ឌកម្មនោះទេ អ្នកដែលដាក់លើគេក៏រងដែរ ព្រោះការកើតឡើងនូវបញ្ហាទាំងនេះ វាមិនមែនជាភាពជោគជ័យសម្រាប់មនុស្ស ជាតិនោះទេ »។

សម្តេចពិជ័យសេនា បានលើកឡើងថា សង្គ្រាមនៅប្រទេសរុស្សីនិងអ៊ុយក្រែន ឥទ្ធិពលនៃសង្គ្រាមនេះបានរងផលប៉ះពាល់ប្រទេសដទៃ ទៀត ជាក់ស្តែងក្នុងតំបន់អាស៊ីប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ផងដែរ ដូចជាប្រេងឥន្ធនៈឡើងថ្លៃជាដើម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook