Connect with us

កងកម្លាំងប្រដាប់អាវុធ

CAMSOC អំពាវនាវ ឱ្យ ប្រព័ន្ធ ផ្សព្វផ្សាយ រាយការណ៍ ឱ្យ បាន ទូលំទូលាយ អំពី ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣

គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រាយការណ៍ឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជា ណាច ក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការអំពាវនាវនេះធ្វើឡើងដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ក្នុងវេទិកាសារព័ត៌មានឆ្ពោះទៅរកស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

ពិធីនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃ២៣ម្សិលមិញនេះ ក្រោមវត្តមាន ឯកឧត្តម. ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម.  លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ដោយមានមន្ត្រីពាក់ព័ន្ធ និងតំណាង ប្រព័ន្ធផ្សព្វ ផ្សាយនៅ កម្ពុជា ចូលរួម។

នៅក្នុងវេទិកានេះ ឯកឧត្តម ថោង ខុន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទាំងអស់ ចូល រួមផ្សព្វផ្សាយព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

វានឹងក្លាយជាលើកទីមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតថ្នាក់តំបន់នៅឆ្នាំ 2023 ដែលនឹងផ្តល់ឱកាសដល់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ខ្លួន។

ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN PARA Games ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅលើទីតាំងចំនួន៥ គឺរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប។

Click to comment

Leave a Reply

Your email address will not be published.

Facebook