Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះខេត្តមណ្ឌលគិរីមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់

ក្នុងរយៈពេល៥ឆ្នាំចុង ក្រោយនេះ ខេត្តមណ្ឌលគិរីមានការអភិវឌ្ឍគួរឱ្យកត់ សម្គាល់ទាំងផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងរូបវ័ន្តផ្សេងៗដែលបានចូលរួមប្រែក្លាយមុខមាត់ខេត្ត ឱ្យកាន់តែល្អប្រសើរឡើងជាពិសេសបានចូលរួម លើក កម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។

ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាល ខេត្តមណ្ឌលគិរីបានមាន ប្រសាសន៍ថា បច្ចុប្បន្នខេត្ត មណ្ឌល គិរីបានទទួលការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យអប់រំ វិស័យសុខុមាល ភាព សង្គម វិស័យទឹកស្អាត វិស័យ ទេសចរណ៍ បរិស្ថាន វិស័យកសិកម្ម កសិឧស្សា ហកម្ម វិស័យរ៉ែថាមពល លើសពីភាពប្រសើរ ឡើងខេត្ត មណ្ឌល គិរីក៏ជាប៉ូលសេដ្ឋកិច្ចទី៤នៃព្រះរាជាណា ចក្រកម្ពុជាថែមទៀតផង។

ឯកឧត្តមមានប្រសាសន៍បន្តថា កត្តាដែលនាំឱ្យខេត្ត មណ្ឌលគិរីក្នុងរយៈពេល៥ឆ្នាំចុងក្រោយមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សនេះដែរដោយសារតែកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោ បាយមួយប្រកបដោយ ការជឿជាក់លើការដឹកនាំរបស់ ប្រមុខនៃរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តបានខិត ខំប្រឹងប្រែងអនុវត្តន៍ផែន ការសំខាន់ៗ ឱ្យសម្រេចបានតាមការគ្រោងទុក។

លើសពីនោះខេត្តមណ្ឌលគិរីឈរលើសក្តានុពលសម្បូរបែប ក៏ពិតជាបាននាំមកនូវអ្នកវិនិយោគ ទុនជាច្រើន បានចូលមកធ្វើការវិនិយោគ យ៉ាង ច្រើនផងដែរនោះគឺវិស័យទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម និង វិស័យអចលណទ្រព្យ។                                                                            «សម្រាប់ខ្ញុំបាទក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍតំបន់ភូមិភាគឦសានពិសេសគឺខេត្តមណ្ឌលគិរីហើយខេត្ត មណ្ឌលគិរីបច្ចុប្បន្នបើប្រៀប ធៀបទៅនឹង៥ឆ្នាំមុនហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ភ្លើងក៏ដូច ជាសមិទ្ធផលដទៃទៀតដែលយើងឃើញថាវាហាក់ដូចជាមានការខុសឆ្ងាយច្រើន»។

ឯកឧត្តមបន្តទៀតថាខេត្តមណ្ឌលគិរីបច្ចុប្បន្នមានផ្លូវគមនាគមន៍យ៉ាងល្អស្អាតតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ក្រុងសែនមនោរម្យតភ្ជាប់ពីក្រុងសែនមនោរម្យទៅកាន់ខេត្តមួយចំនួននៅក្នុងតំបន់ភូមិភាគឦសានដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងអាចទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនជាងមុនបន្ថែមទៀត។

Click to comment

Leave a Reply

Your email address will not be published.

Facebook