រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ថ្លែងថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ ដែលចូលរួមចំណែក ធ្វើឱ្យកីឡានៅប្រទេសកម្ពុជាកាន់តែរីក ចម្រើន។
ថ្លែងក្នុងវេទិកាអ្នកសារព័ត៌ មាន ក្នុងដំណើរឆ្ពោះទៅការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( 32th SEA GAMES ) នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយគណៈកម្មា ធិការជាតិរៀបចំការ ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងគណៈកម្មការព័ត៌ មាន និងផ្សព្វផ្សាយ បានធ្វើឡើងនៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន មាន ប្រសាសន៍ថា ក្រសួងព័ត៌ មានកំពុងតែរៀបចំសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក រៀបចំ ជា សិក្ខាសា លា ដើម្បីផ្តល់ជាចំណេះដឹង និងបទពិសោធន៍ដល់ ពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ និងអ្នក សរសេរ ព័ត៌មានកីឡា អាចសរសេរបានព័ត៌មានល្អស៊ីជម្រៅ ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះ ទៅការ ប្រកួតកី ឡាអាស៊ី អាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកប ដោយគុណភាព។


ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា សិក្ខាសាលានេះនឹងត្រូវរៀបចំឡើងនាពេលឆាប់ៗនេះ ដែលនឹង បង្កើតចំណេះ ជំនាញពីការសរសេរព័ត៌មានទាក់ទងនឹងវិស័យកីឡាឱ្យកាន់តែល្អ។«សារព័ត៌មានមានសារសំខាន់ណាស់ អ៊ីចឹងមែនដល់ពេលជិតស៊ីហ្គេមបានយើងផ្សាយទេ ចាប់ពីពេល នេះយើងអាចផ្សាយបានដែរ ទាំងស្ថានីយវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី យើងត្រូវផ្សាយពីអ្នកដែលបានមេដាយមាសហើយនៅស៊ីហ្គេមលើកទី៣១ នៅវៀត ណាម យើងអាចសម្ភាសន៍គាត់ ថតពីជីវភាពគាត់រស់នៅប្រចាំថ្ងៃ តើគាត់ធ្វើអ្វីខ្លះ? មានច្រើនណាស់ ៥០ ទៅ៦០ នាក់ដែលយើងត្រូវសម្ភាសន៍បាន។

ថតពីរនាក់មានសក្តានុពល និងអ្នកមានមេដាយមាស ពីព្រោះកាលណារឿងសម្ភាសន៍ពីគាត់មានទឹក ចិត្តកាល ណា គាត់មានទឹកចិត្ត គាត់នឹងប្រឹង។ ដូចថាយើងឱ្យជំនួយផ្លូវចិត្តដល់គាត់។ ដូចច្នេះការសម្ភាសន៍មិនមែន ចាំបាច់ដល់ថ្ងៃទើបថតតែកីឡាស៊ីហ្គេមទេ យើងអាចថតពីការខិតខំប្រឹង ប្រែងរបស់កីឡាករកីឡាការិនី គ្រូបង្វឹក សម្ភាសន៍គ្រូបង្វឹកផ្នែកកីឡាមួយៗនេះគឺជាការលើកទឹកចិត្តដល់កីឡាករកីឡាការិនីគ្រូបង្វឹក និងទី ៣ យើង សម្ភាសន៍ពីការរៀបចំពីចាប់ផ្ដើមទៅដល់ណាធ្វើអ្វីខ្លះ។ ដូច្នេះ ៣១៦ថ្ងៃទៀត ប៉ុណ្ណោះមិនមែនជារឿងវែងទេ»។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានមាន ប្រសាសន៍លើកឡើងថា កាលពីមុនគេស្គាល់ប្រទេសកម្ពុជា តាមរយៈអង្គរវត្ត និងប៉ុលពត ប៉ុន្តែឥឡូវនេះ សម្រាប់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម បានធ្វើឱ្យមានការផ្លាស់ប្តូរច្រើន តាមរយៈកីឡា ដែលបានចេញទៅប្រកួតនៅក្រៅ ប្រទេស នៅពេលកីឡាករ ម្នាក់ឈ្នះមេដាយមាស ១ គឺ ប្រទេសជាតិទាំងមូលដែលឈ្នះ។