Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេច តេជោ ហ៊ុន សែន នឹងចូលរួមក្នុងព្រឹត្តិការណ៍ “BRICS Plus” តាមប្រព័ន្ធអនទ្បាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង

តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយ ប្រមុខរដ្ឋ/ រដ្ឋា ភិបាលមកពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និង ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀត ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ “BRICS Plus” កិច្ចសន្ទនាជាន់ខ្ពស់ ស្តីពីការ អភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មី ដើម្បី រួមគ្នា អនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនទ្បាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលចេញផ្សាយ នៅថ្ងៃទី២៣ ខែមថុនា ឆ្នាំ ២០២២នេះ ។ប្រភពដដែលបានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើង វិញក្រោយ វិប ត្តិ កូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់ នៃពហុ ភាគី និយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។

សម្តេចតេជោនឹងគូសបញ្ជាក់ផងដែរពី ផែន ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ កិច្ចខិតខំប្រឹង ប្រែង របស់កម្ពុជាក្នុងដំណើរការចាក ចេញដោយ រលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បី សំរេច ជោគជ័យលើគោល ដៅអភិវឌ្ឍកម្ពុជា ប្រកប ដោយចីរភាព ។

ការចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចសន្ទនាខាងលើ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្ម ដើម្បីសម្រេចការស្តារសេដ្ឋកិច្ចសកល និងរបៀបវារៈ ឆ្នាំ ២០៣០ នៃគោល ដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook