Connect with us

កងកម្លាំងប្រដាប់អាវុធ

អ្នកជំនាញព្យាករណ៍ថា ការនាំចេញអង្ករកម្ពុជាក្នុងឆ្នាំ២០២២ អាចនឹងកើនដល់៧៥ម៉ឺនតោន

សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករណ៍ថា ការនាំចេញអង្ករក្នុងឆ្នាំ២០២២នេះ អាចសម្រេចបានចន្លោះពី ៧០ ទៅ៧៥ ម៉ឺនតោន មានកំណើនជាង ១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១។

មានប្រសាសន៍ក្នុងពិធី សម្ពោធម៉ាកសមូហភាព អង្ករក្រអូប និងអង្ករដំណើប នាព្រឹកថ្ងៃទី២៣ មិថុនា ២០២២ លោក ហ៊ុន ឡាក់ ប្រធានក្រុម ប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាស ន៍ថា ត្រឹមសប្តាហ៍ទី៣ នៃខែ មិថុនា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាម រយៈក្រុមហ៊ុនចំនួន៥៣ក្រុម ហ៊ុន បានចំនួនប្រមាណជាង ៣១ម៉ឺនតោន មានកំណើន ២១.៧៣ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ២០២១។

« បើតាមការព្យាករ ណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ឆ្នាំ២០២២ ការនាំចេញអាចនឹងមានកំណើន ជាង១០ម៉ឺនតោន ធៀបនឹងឆ្នាំ២០២១ ពោលគឺចន្លោះពី ៧០ ទៅ៧៥ម៉ឺនតោន» ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ផ្អែកតាម ទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះ អង្ករក្រអូប ប្រភេទ សែន ក្រអូប មាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយ បានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាម រយៈ ការ ចរ ចាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីក បានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេស អភិវឌ្ឍន៍សំខាន់ៗ។

លើសពីនេះក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចាំបាច់ ក្នុងការជួយគាំទ្រដល់ វិស័យ នេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើងតាមរយៈការចរចាបើកច្រកទីផ្សារបន្ថែមការបង្កើតអនុស្សរ ណៈ នៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។ល។

ជាក់ស្តែងនៅឆ្នាំ២០២១និងដើមឆ្នាំ២០២២នេះក្រសួងពាណិជ្ជកម្មចូលរួមពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ»ទៅដាក់ តាំងបង្ហាញដាក់ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជានិងប្រើប្រាស់ជាកាដូអនុស្សាវរីយ៍ផ្ដល់ជូនដល់ភ្ញៀវចូលទស្សនាផងដែរ។

គួររម្លឹកដែរថាតាមទិន្នន័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាបានឱ្យដឹងថាប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់កម្ពុជាដោយឆ្នាំ២០២២នេះកម្ពុជាទទួលបានកូតានាំអង្ករទៅប្រទេសចិន ចំនួន៤០ម៉ឺនតោន

Click to comment

Leave a Reply

Your email address will not be published.

Facebook