ព័ត៌មានទាន់ហេតុការណ៍ ធ្លាប់តែឃើញគេសម្លា.ប់រួចហើយរត់គេចខ្លួន តែបុរសរូបនេះសម្លា.ប់ហើយដេកឱបស.ពដល់ធុំក្លិន ទើបអ្នកជិតខាងដឹងប្រាប Share Tweet ខេត្តសៀមរាប ៖ បុរសម្នាក់បាន រឹ.ត.កសម្លា.ប់នារីជាសង្សា ព្រោះតែរឿងប្រច័ណ្ឌ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យមិនបានរត់ទៅណាឡើយ បែរជាដេកជិតស.ព នៅក្នុងបន្ទប់ជួល រហូតស.ពនារីរងគ្រោះមានសភាពហើមស្អុយរលួយ និងធុំក្លិនដល់អ្នកជិតខាងប្តឹងសមត្ថកិច្ចឱ្យចុះទៅពិនិត្យ និងឃាត់ខ្លួនជនសង្ស័យបានតែម្តង ។ ហេតការណ៍ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្រោយសាលាបឋមសិក្សាបន្ទាយចាស់ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាបបានប្រាប់ឱ្យដឹងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះថា បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុខាងលើ បានរាយការណ៍មកសមត្ថកិច្ចថា បានធុំក្លិនស្អុយចេញពីបន្ទប់ជួលខាងលើ ពេលនោះក៏មានបទបញ្ជាពីលោកស្នងការ និងស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងមូលដ្ឋានចុះទៅពិនិត្យដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ប៉ុន្តែបន្ទប់ជួលនោះមានចាក់សោរពីក្រៅ លុះទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល ក៏ប្រទះឃើញស.ពនារីម្នាក់គ្របភួយ និងជនសង្ស័យដេកក្បែរសាកស.ពទៀតផង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ៊ុត សក់ នៅក្នុងផ្សារលើធំថ្មី មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប បច្ចុប្បន្នជួលបន្ទប់ស្នាក់នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ រីឯជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារខ្នាតតូច មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ខ្លួនពិតជាបានសម្លា.ប់ជនរងគ្រោះប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹ.ត.កជនរងគ្រោះ បណ្ដាលឱ្យស្លា.ប់ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ខ្លួនគេងនៅជាមួយសាកស.ពទៀតផងដោយមិនបានរត់គេចខ្លួនទៅណាឡើយ ។ ចំណែកមូលហេតុ គឺមកពីការប្រច័ណ្ឌ ។ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះស្លា.ប់ដោយសារការ រឹ.ត.ក ព្រោះរកឃើញ ករបស់ជនរងគ្រោះមានស្នាមជាំ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកទៅអធិការនគរបាលក្រុងសៀមរាប ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់។ ចំណែកស.ពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតទាំងយប់ ៕ Post Views: 22 Related Topics: Up Next ដ្រូ ន របស់ អ៊ុយ ក្រែន ហោះ បុក ចូល រោងចក្រ ចម្រាញ់ ប្រេង ដ៏ ធំ របស់ រុស្ស៊ី Don't Miss លោកពូ ទី ន ថា មី ស៊ី ល អន្តរទ្វីប «Sarmat» នឹង ត្រូវ ដាក់ ពង្រាយ នៅ ចុងឆ្នាំ នេះ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos កងកម្លាំងប្រដាប់អាវុធ6 mins ago You can play free slots without registering ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 hours ago រំលែកទុក្ខក្រៀមក្រំ! ពេលនេះតារាស្រី ផាត់ ផាន់ណា បាត់បង់ម្ដាយជារៀងរហូតហើយ ព័ត៌មានទាន់ហេតុការណ៍5 hours ago Johnson ប្តេជ្ញាបន្តអង្គុយជានាយករដ្ឋមន្ត្រី ដោយបញ្ជាឱ្យបណ្តេញលោក Gove ចេញពីគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងទៀត កងកម្លាំងប្រដាប់អាវុធ3 months ago សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី ព័ត៌មានទាន់ហេតុការណ៍3 months ago ប្រទេសចិននិយាយថា អាម៉េរិកជាអ្នកនាំអាទិ៍អោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ព័ត៌មានទាន់ហេតុការណ៍2 months ago រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរ ចូលមកលេងកម្សាន្តយ៉ាងច្រើន ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook