Connect with us

ព័ត៌មានទាន់ហេតុការណ៍

ភាគហ៊ុនរបស់ Apple កើនឡើងយ៉ាងខ្លាំង ក្រោយលេចព័ត៌មានថា គ្រោងផលិតរថយន្ត នៅឆ្នាំ២០២៤

អាមេរិក) ភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc បានកើនឡើងជិត៣ភាគរយ នៅក្នុងការជួញដូរមុនទីផ្សារ នៅថ្ងៃអង្គារនេះ, មួយថ្ងៃបន្ទាប់ពីសារព័ត៌មាន Reuters បានចេញផ្សាយនូវព័ត៌មានមួយថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iPhone មួយនេះ មានបំណងផលិតរថយន្តដឹកអ្នកដំណើរ នៅឆ្នាំ២០២៤ ជាមួយនឹងបច្ចេកវិទ្យាអាគុយរបស់ខ្លួនឯង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើង២,៩ភាគរយ កើនតម្លៃដល់១៣១,៩ដុល្លារ ក្នុងមួយភាគហ៊ុន។ តាមតម្លៃនេះនឹងបន្ថែមជាង៦២ពាន់លានដុល្លារទៀត ទៅលើតម្លៃទីផ្សាររបស់ខ្លួន ប្រសិនបើកំណើនបច្ចុប្បន្ន បន្តរហូតដល់មានការជួញដូរភាគហ៊ុន នៅថ្ងៃអង្គារ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook