Connect with us

ព័ត៌មានទាន់ហេតុការណ៍

ដ្រូ ន របស់ អ៊ុយ ក្រែន ហោះ បុក ចូល រោងចក្រ ចម្រាញ់ ប្រេង ដ៏ ធំ របស់ រុស្ស៊ី

 

Soeun 24 Jun 2022 ៖  ដ្រូ​ន​កា​មី​កាហ្សេ​( kamikaze)​របស់​អ៊ុយ​ក្រែន​បាន​ហោះ​បុក​ចូល​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​នៅក្នុង​ទឹកដី​រុស្ស៊ី ដោយ​បង្ក​ការផ្ទុះ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​ធំ​មួយ​។​

​រូបភាព​បង្ហាញ​យាន​គ្មាន​មនុស្ស​បើក​កា​មី​កាហ្សេ​ហោះ​ក្នុង​កំពស់​ទាប​ឆ្ពោះទៅកាន់​រោងចក្រ​ចម្រាញ់​ប្រេង​ណូវ៉ូ​សាកទី​នស​ខ៍​(Novoshakhtinsk)​នៅ​តំបន់​រ៉ូ​ស្តូវ ជាប់​ព្រំដែន​អ៊ុ​យក្រែន​។​

​រូប​វីដេអូ​បង្ហាញដ្រូន​វាយប្រហារ​រោងចក្រច​ម្រាញ់​ប្រេង​រុស្ស៊ី​មួយ​បណ្តាល​អោយ​មាន​ការផ្ទុះ​ដ៏​ធំ​ដែល​អាច​អោយ​គេ​ឮ​រាប់គីឡូម៉ែត្រ​។​អណ្តាតភ្លើង​បាន​លេប​ត្របាក់​អាគារ​និង​ផ្សែងខ្មៅ​ហុយ​ចេញ​ពី​ទីតាំង​នៅ​​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​សាធារណរដ្ឋ​ប្រជាមានិត​លូ​ហាន​ក្នុងប្រទេស​អ៊ុ​យក្រែន​។​

​រូបភាព​ចេញពី​កន្លែងកើតហេតុ​បង្ហាញ​បុគ្គលិក​អគ្គិភ័យ​ខិតខំ​ទប់ទល់​នឹង​អគ្គិភ័យ​នៅពេល​អណ្តាតភ្លើង​និង​ផ្សែងខ្មៅ​ហុយ​ចូល​ក្នុង​អាកាស​

សូមបញ្ជាក់​ថា៖  កងការពារ​ដែល​អាកាស​រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់ដ្រូន​ដែល​ហោះ​សំដៅ​មក ដំបូងដ្រូន​បៃរ៉ា​ក់តា​(Bayraktar)​ផលិត​នៅ​តួ​ក​គី និង​ក្រោយមក​ដ្រូ​ន​UAV PD-1 ឬ PD-2​ផលិត​​នៅ​អ៊ុ​យក្រែន​។​

​របាយការណ៍​ខ្លះ​បាន​និយាយថា ដ្រូ​ន​ដែល​មើល​ឃើញ​នេះ​ជា​ដ្រូ​ន​មួយ​ក្នុងចំណោម​ដ្រូ​ន​ពីរ​ដែល​ហោះ​សំដៅ​រោងចក្រ​ផលិត​ប្រេង​នេះ​។​វា​បាន​បង្ក​ការផ្ទុះ​នៅពេលដ្រូ​ន​មួយទៀត​ធ្លាក់​នៅ​ចន្លោះ​ធុន​ប្រេង​ធំ​​ពីរ​។​

​រោងចក្រ​ចម្រាញ់​ប្រេង​ណូវ៉ូ​សាកទី​នស​ខ៍​ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ធំ​បំផុត​សំរាប់​រុស្ស៊ី​ភាគខាងត្បូង​។​

​ទោះជា​ការផ្ទុះ​ឆេះ​ដ៏​ខ្លាំង​តែ ការិយាល័យ​ព័ត៌មាន​តំបន់​នៃ​ក្រសួង​ស្ថានភាព​គ្រាអាសន្ន​រុស្ស៊ី​បាន​និយាយថា មិន​មាន​ការ​ឆេះ​រាលដាល​និង​ក៏​មិន​មាន​ការស្លាប់​ឬ​រងរបួស​មនុស្ស​ពី​អគ្គិភ័យ​នេះ​ទេ តែ​ទំហំ​​នៃ​ការខូចខាត​មិន​ត្រូវ​បាន​បញ្ជាក់​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook