Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាមេរិកជំនួយយោធា៤៥០លានដុល្លារឱ្យអ៊ុយក្រែននឹងប្រព័ន្ធរ៉ុក្កែតដ៏ទំនើប

 

Soeun 24 Jun 2022 វ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ជំនួយ​យោធា​បន្ថែម​ទៀត​តម្លៃ ៤៥០​លាន​ដុល្លារ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​រួម​មាន​ប្រព័ន្ធ​រ៉ុក្កែត​រយៈ​ចំងាយ​មធ្យម​មួយ​ចំនួន ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ទប់ទល់​ជាមួយ​រុ​ស្ស៊ី​ក្នុង​សង្គ្រាម​។

ជំនួយ​យោ​ចុង​ក្រោយ​នេះ​រួម​មាន​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​ចំនួន ៤ ឬ HIMARS​។ លោក Anton Semelroth អ្នកនាំពាក្យ​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិ​កបាន​និយាយ​ថា ប្រព័ន្ធ​រ៉ុក្កែត​ទាំង ៤​នោះ​ត្រូវ​បាន​ដាក់​ជា​មុន​នៅ​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប ហើយ​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្តើម​ហ្វឹកហាត់​ប្រើប្រាស់​អា​វុ​.​ធ​ទាំងនោះ​។

អា​មេ​រិ​ក​ធ្លាប់​បាន​ផ្តល់​ប្រព័ន្ធ​រ៉ុក្កែត​នេះ​ចំនួន ៤​រួច​មក​ហើយ​ទៅ​ដល់​អ៊ុយ​ក្រែ​ន ហើយ​វា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សម​ភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​កំពុង​ត្រូវ​បាន​កងទ័ព​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​។

យោង​តាម​មន្ទីរ​បញ្ចា​កោណ ជំនួយ​បន្ថែម​នេះ​ក៏​មាន​រថយន្ត​យុទ្ធសាស្ត្រ​ចំនួន ១៨​គ្រឿង​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​សណ្តោង​កាំភ្លើង​ធំ ដូច្នេះ​វា​អាច​បំ​លាស់​ទី​បាន​នៅ​ជុំវិញ​សមរភូមិ ព្រមទាំង​ទូក​ល្បាត​ចំនួន ១៨​គ្រឿង កាំ​ភ្លើ​.​ង​យន្ត​រាប់​ពាន់​ដើម គ្រាប់រំសេវ និង​ឧបករណ៍ និង​គ្រឿងបន្លាស់​ផ្សេង​ៗ​ទៀត​៕ (​ Aljazeera)

Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook