Connect with us

ព័ត៌មានទាន់ហេតុការណ៍

រថយន្តទំនើប Ford Ranger ពន្លះរថយន្តទំនើប Range Rover បញ្ឆិតពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងដែលបើកបរដោយជនជាតិចិននិងមានស្ថានភាពស្រវឹងស្រា និងធ្វើដំណើរក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងទៀតដែលបើកបរដោយបុរសជនជាតិខ្មែរ ចំបញ្ឆិតពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ដោយបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ២៧៣ ត្រង់ចំណុចច្រកចូលបុប្ផារាជធានី ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិន៣នាក់មានស្ថានភាពស្រវឹងស្រា ហើយបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BA- 5871 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2S -6080 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ ធ្វើដំណើរស្របទិញគ្នា នៅខាងមុខ បណ្ដាលឲ្យចំបញ្ឆិតពីក្រោយពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ ភ្លាមៗជនជាតិចិនដែលបង្កហេតុមិនបានព្រមឈប់រថយន្តទទួលខុសត្រូវនោះទេ ដោយព្យាយាមបើកបំរុងរត់ តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ជួយឃាត់ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ។ បន្ទាប់មករថយន្តបង្កបើកបរដោយជនជាតិចិនព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿងនៅនិងកន្លែង ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook