Soeun 24 Jun 2022BBC ៖ ភពធំៗចំនួនប្រាំនៅក្នុងប្រព័ន្ធសុរិយគតិរបស់យើងនឹងបញ្ចេញពន្លឺភ្លឺចិញ្ចាចជាជួរក្នុងអំឡុងការរះទន្ទឹមគ្នារវាងភពដ៏កម្រចាប់ពីថ្ងៃសុក្រទី២៤មិថុនានេះតទៅ។
ប្រសិនបើមេឃស្រឡះ ភ្នែកទទេគឺគ្រប់គ្រាន់ដើម្បីមើលឃើញភពពុធ ភពសុក្រ ភពព្រះអង្គារ ភពព្រហស្បតិ៍ និងភពសៅរ៍ រះទន្ទឹមគ្នានៅមុនពេលថ្ងៃរះ។
វាជាឱកាសពិសេសមួយដែលអាចមើលឃើញភពពុធ ដែលជាធម្មតាត្រូវបានបាំងមើលមិនឃើញដោយសារពន្លឺភ្លឺពេករបស់ព្រះអាទិត្យ។
ការរះទន្ទឹមគ្នានេះអាចឃើញច្បាស់បំផុតនៅព្រឹកថ្ងៃសុក្រ ប៉ុន្តែនឹងនៅតែអាចមើលឃើញរហូតដល់ថ្ងៃចន្ទពីផ្នែកភាគច្រើននៃពិភពលោក។
លើកចុងក្រោយនៃការរះទន្ទឹមគ្នាបែបនេះគឺបានកើតឡើងក្នុងឆ្នាំ ២០០៤ ហើយវានឹងរះបែបនេះម្តងទៀតនៅឆ្នាំ ២០៤០។
សាស្ត្រាចារ្យ លូស៊ី ហ្គ្រីន (Lucie Green) ជាអ្នកវិទ្យាសាស្ត្រអវកាសនិងជាប្រធានអ្នកសង្កេតផ្កាយនៅសមាគមតារាសាស្ត្រប្រជាប្រិយ បានពន្យល់បកស្រាយថា ភពទាំងប្រាំនឹងលេចចេញជារាង”ដូចគុជខ្យងលាតសន្ធឹងពីជើងមេឃ”។
វាក៏ជាព្រឹត្តិការណ៍ពិសេសមួយផងដែរ ព្រោះភពទាំងនេះនឹងលេចឡើងតាមលំដាប់លំដោយនៅជួរជាមួយព្រះអាទិត្យ៕


ភពពុធ ភពសុក្រ ភពព្រះអង្គារ ភពព្រហស្បតិ៍ និងភពសៅរ៍ រះទន្ទឹមគ្នានៅមុនពេលថ្ងៃរះចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ