Connect with us

ព័ត៌មានទាន់ហេតុការណ៍

​រុស្ស៊ី​និយាយថា ទីក្រុង​ឡុង​ដ៍​នឹង​ត្រូវ​ទម្លាក់​គ្រាប់បែក​កម្ទេច​មុនគេ​ក្នុង​សង្គ្រាមលោកលើកទីបី​

​Soeun 27 Jun 2022 មួស្គួ ដេល្លី​ម៉េល​៖​      នៅក្នុង​ការព្រមាន​ខ្លាំងៗ​ចុងក្រោយ​បំផុត​របស់​រុស្ស៊ី​ប្រឆាំងនឹង​លោកខាងលិច ម៉ាស៊ីន​ឃោសនា​របស់​វិមាន​ក្រឹម​ឡាំង​បាន​ព្រមាន​ថា   ទីក្រុង​ឡុង​ដ៍​នឹង​ក្លាយ​​ជា​ទីក្រុង​ដំបូង​គេ​ដែល​ត្រូវ​ទម្លាក់​គ្រាប់បែក​កម្ទេច ប្រសិនបើ​សង្គ្រាមលោក​ផ្ទុះឡើង ។​
នៅក្នុង​រដ្ឋសភារបស់​រុស្ស៊ី   ​លោក អង់​ដ្រេ ហ្គូ​រូល​យ៉ូវ  (Andrey Gurulyov)  ដែល​ជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ធ្វើ​ការគំរាមកំហែង​ដល់​ចក្រភព​អង់គ្លេស​នៅលើ​ប៉ុស្តិ៍ Rossiya 1 ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​
​ការព្រមាន​អំពី​ថ្ងៃ​អវសាន​នេះ​បាន​កើតឡើង​ចំពេល​មាន​ការបារម្ភ​ជា​ថ្មី      ​អំពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​រីក​រាលដាល​ទៅ​ជា​ជម្លោះ​សកល            ដោយសារ​សមាជិក​ណា​តូ គឺ​លី​ទុយ​អា​នី​បាន​រារាំង​ទំនិញ​ដែល​ជាប់​​ទណ្ឌកម្ម​ទៅកាន់​តំបន់​កាលី​នី​ន​ហ្គ្រា​ដ (Kaliningrad)​របស់​រុស្ស៊ី​។​
លោក​ហ្គូ​រូ​ល​យ៉ូវ​បាន​និយាយថា មធ្យោបាយ​តែ​មួយគត់​ដើម្បី​ទប់ស្កាត់​ការបិទផ្លូវ​វាយលុក​របស់​រុស្ស៊ី​លើ​បណ្តា​ប្រទេស​ណា​តូ ដែល​នឹង​បង្ក​ឱ្យ​ការប្រើ​មាត្រា​៥ និង​ទំនង​ជា​បង្ក​ឱ្យ​មាន​សង្គ្រាម​លោក​លើក​ទី​បី គឺ “​យើង​នឹង​បំផ្លាញ​ក្រុម​ផ្កាយរណប​អវកាស​ទាំងអស់​របស់​សត្រូវ​ក្នុង​អំឡុងពេល​ប្រតិបត្តិការ​តាម​អាកាស​លើកដំបូង​។​គ្មាន​នរណា​ខ្វល់​ថា​ផ្កាយរណប​ជា​របស់​អាម៉េរិក​ឬ​អង់គ្លេស​ទេ​យើង​នឹង​ចាត់ទុក​ពួកវា​​ទាំងអស់​ជា​របស់​អង្គការ​ណា​តូ​ ​។​​
ទី​ពីរ យើង​នឹង​លុបបំបាត់​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ទាំងស្រុង នៅ​គ្រប់​ទីកន្លែង និង ១០០ ភាគរយ​ ។​​
ទី​បី យើង​ប្រាកដជា​មិន​ចាប់ផ្តើម​ពី​ទីក្រុង​វ៉ា​សូវី ប៉ារីស ឬ បែរ​ឡាំង​នោះទេ​។ ទីក្រុង​ដំបូង​គេ​ដែល​ត្រូវ​វាយប្រហារ ច្បាស់​ជា​ទីក្រុង​ឡុង​ដ៍​ ​។​
បុរស​អាយុ ៥៤ ឆ្នាំ​ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ការពារ​ជាតិ​របស់​សភា​រុស្ស៊ី​បាន​បន្ថែមថា “​វា​ច្បាស់​ណាស់​ថា​ការគំរាមកំហែង​ដល់​ពិភពលោក​គឺ​ចេញ​មកពី​ក្រុម​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ ​។​
​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ដើម្បី​បំផ្លាញ​ទីតាំង​សំខាន់ៗ អឺរ៉ុប​ខាងលិច​នឹង​ត្រូវ​បាន​កាត់ផ្តាច់​ពី​ការផ្គត់ផ្គង់​ថាមពល​និង​ការប្រមូលផ្តុំ​កងទ័ព​ ​។​
​កន្លែង​ផ្គត់ផ្គង់​ថាមពល​ទាំងអស់​នឹង​ត្រូវ​បំផ្លាញ​។ ហើយ​នៅ​ដំណាក់កាល​ទី​បី​ខ្ញុំ​នឹង​ឃើញ​ពីអ្វី​ដែល​សហរដ្ឋ​អាម៉េរិក​នឹង​ប្រាប់​អឺរ៉ុប​ខាងលិច​អំពី​ការ​បន្ត​ការប្រយុទ្ធ​របស់​ពួកគេ​ក្នុង​ភាព​ត្រជាក់​ដោយ​​គ្មាន​អាហារ​និង​អគ្គិសនី​ ​។
ខ្ញុំ​ឆ្ងល់​ថា​តើ​ពួកគេ  នឹង​អាច​សម្ងំ​នៅក្រៅ​សង្វៀន​ដោយ​របៀប​ណា​? នេះ​ជា​គម្រោងការ​ត្រួសៗ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មិន​ទាន់​បញ្ចេញ​គម្រោងការ​អស់​នៅ​ឡើយ​ទេ ព្រោះ​គម្រោងការ​ទាំងនោះ​មិន​ត្រូវ​បាន​ឱ្យ​ពិភាក្សា​តាម​កញ្ចក់​ទូរទស្សន៍​ទេ​”៕

​                 លោក អង់​ដ្រេ ហ្គូ​រូល​យ៉ូវ និយាយ​ថា​រុស្ស៊ី​នឹង​វាយ​ទីក្រុង​ឡុង​ដ៍​មុនគេ ប្រសិនបើ​ផ្ទុះ​សង្គ្រាមលោកលើកទីបី

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook