Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទីក្រុងព្យុយ៉ាងចោទ​អា​មេ​រិ​កថា​កំពុង​សម្ព័ន្ធ​យោធា​​ណា​តូ​នៅ​អាស៊ី

Soeun 28 Jun 2022 ទីក្រុងព្យុយ៉ាង៖កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់អាមេរិក​ថា​ កំពុង​សម្ព័ន្ធ​យោធា​ដូចនឹង​អង្គការ​ណា​តូ​ដែរ​នៅ​ក្នុង​តំបន់​អាស៊ី         គោលបំណង​អា​មេ​រិ​ក​ក្នុង​ការ​បណ្តេញ​រដ្ឋា​ភិ​បាល​កូរ៉េ​ខាងជើង​ចេញហើយ​បាន​បង្ខំ​ឲ្យខ្លួន​បង្កើត​ការ​ការពារ​កាន់តែ​ខ្លាំង​ឡើង​។

ការ​ចោទប្រកាន់​របស់​កូរ៉េ​ខាងជើង កើតឡើង​ចំ​ពេល​មានការ​ព្រួយបារម្ភ​ថា របប​នេះ​កំពុង​រៀបចំ​ការ​បា​ញ់​សាកល្បង​អា​វុ​​ធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៥​ឆ្នាំ ក្រោយ​ពេល​មេដឹកនាំ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​បាន​ព្រមព្រៀង​គ្នា​កាលពី​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ដាក់​ពង្រាយ​អា​វុ​​ធ​អា​មេ​រិ​ក​បន្ថែម ប្រ​សិន​ចាំបាច់​ដើម្បី​រារាំង​កូរ៉េ​ខាងជើង​។

«​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​ជប៉ុន និង​កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក​កំពុង​បង្កើត​វិធានការ​ពេញលេញ​ដើម្បី​បង្កើត​អង្គការ​ណា​តូ​តាម​បែប​អាស៊ី​»​។ នេះ​ជា​ការ​ថ្លែង​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​នៅ​ក្នុង​សេចក្តី​ប្រកាស​នៅ​លើ​វ៉េប​​សាយ​ខ្លួន​កាលពី​ថ្ងៃអាទិត្យ ទី ២៦ មិថុនា​។

កូរ៉េ​ខាងជើង​ចង់​សំដៅ​ទៅ​លើ ការ​ធ្វើ​សមយុទ្ធ​យោធា​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​អា​មេ​រិ​ក កូរ៉េ​ខាងត្បូង និង​ជប៉ុន​។ អា​មេ​រិ​ក​ក៏​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​កងកម្លាំង​កូរ៉េ​ខាងត្បូង​ផង​ដែរ ដោយ​មានការ​ចូលរួម​ពី​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ៤ ឆ្នាំ​ចុង​ក្រោយ​។

ទីក្រុង​ព្យុ​ង​យ៉ាង​ហៅ​សមយុទ្ធ​របស់​អា​មេ​រិ​កថា​ជា​ការ​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ក្នុង​គោលបំណង​ទម្លាក់​កូរ៉េ​ខាងជើង​។

ក្រសួង​កូរ៉េ​ខាងជើង​ថ្លែង​ថា «​នេះ​បង្ហាញ​ពី​ការ​លាក់ពុត​នៃ​វោហា​សាស្ត្រ​អា​មេ​រិ​ក​នៃ​ការ​ចូលរួម​ការទូត និង​ការ​ចរចារ​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ វា​បាន​បង្ហាញ​ថា គ្មាន​ការ​ផ្លាស់​ប្តូរ​សម្រាប់​មហិច្ឆតា​អា​មេ​រិ​ក​ឡើយ​ក្នុង​ការ​ផ្តួលរំលំ​ប្រព័ន្ធ​ដឹកនាំ​របស់​យើង​ដោយ​កងកម្លាំង​»​។

កូរ៉េ​ខាងជើង​និយាយ​ថា គោលនយោបាយ​អរិភាព​របស់​អា​មេ​រិ​ក​ប្រឆាំង​ខ្លួន បាន​បង្ខំ​ខ្លួន​ឲ្យ​អភិវឌ្ឍន៍​ការ​ការពារ​ខ្លួន​។

«​ការ​ពិត … ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ខ្លាំង ដើម្បី​អាច​បង្ក្រាប​រាល់​អំពើ​អរិភាព​ដោយ​អា​មេ​រិ​ក​»​។

សូម​បញ្ជាក់​ថា    ការ​រិះគន់​របស់​កូរ៉េ​ខាងជើង កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk-yeol ចាកចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អង្គការ​ណា​តូ​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ លោក​គឺជា​មេដឹកនាំ​កូរ៉េ​ដំបូង​បង្អស់​ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​៕ (​ Reuters)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook