Connect with us

ព័ត៌មានជាតិ

ប្រាសាទកោះកេរ ត្រូវបានក្រសួងកំពុងរៀបចំឯកសារដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានឱ្យដឹងពីថ្ងៃទី ២២ខែធ្នូថា ក្រសួ​ង​​ បាន​សហការជាមួយអ្នកជំនាញ​ជាតិ-អន្តរជាតិកំពុ​​ងរៀបចំឯកសារ​ដាក់ជូនគ​ណៈកម្មា​ធិការ​បេតិ​កភ​ណ្ឌពិ​ភព​លោ​ក​ពិ​និ​ត្យ និងសម្រេច​​ឆាប់ៗខាង​មុខនេះ ដើម្បីស្នើសុំដាក់ប​ញ្ចូល«ប្រាសាទកោះ​កេរ»ជា​សម្ប​ត្តិបេតិ​ក​ភ​ណ្ឌ​ពិ​ភព​លោ​ក។

លោកស្រី ភឿង សកុណា បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួល​អន្តរជាតិ​សម្រា​​ប់​ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ​នៅថ្ងៃទី២២ ខែធ្នូថា ​ក្រសួងវប្បធម៌ និង​វិចិត្រសិ​ល្បៈ កំ​ពុងសហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីរៀបចំឯកសារ​ដាក់បញ្ចូលប្រា​សាទ​កោះ​​​កេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និង​សម្រេ​ចក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស្រីបន្តថា ​កាលពីឆ្នាំ២០១៨ កម្ពុជា បានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និង​ប្រាសាទ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំ​ងពីរនេះទៅ​ក្នុងបញ្ជី​សម្ប​ត្តិបេតិ​កភណ្ឌពិ​ភព​លោ​ក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទ​ព្រះវិ​ហា​រ​នៅ​ឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី «ឆោកគគ៌្យរ» របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបា​នកសា​ង​ឡើ​ងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកា​ន់​តំ​​​បន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែល​សោយ​រាជ្យ​នៅ​ក្រុ​ងអង្គរ។ ប្រាសា​ទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។

គួររំឭកថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មាន​ចម្ងាយ​ប្រមា​ណ ៧២ គីឡូម៉ែ​ត្រពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ ២១១ ហើយបើធ្វើដំ​ណើរពី​ទីរួ​មខេ​​ត្តព្រះវិហារមានចម្ងាយ ៤៩ គីឡូម៉ែត្រប៉ុណ្ណោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook