Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រទេសចិនបានរៀបចំវេទិកាសង្គមស៊ីវិលអន្តរជាតិក្រោមគម្រោងសុខភាពសាធារណៈ

ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូOnline អង្គការYUNDI ខេត្តយូណាន ប្រទេស ចិនបានរៀបចំវេទិកាសង្គមស៊ីវិលអន្តរជាតិក្រោមគម្រោងសុខភាពសាធារណៈ ដើម្បីប្រមូលនូវធាតុចូល ពី បណ្តា អង្គការ សមាគមនានាសរុបចំនួន៦៧ក្នុងប្រទេសចិន កម្ពុជា សហភាពមីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ។

ក្នុងនាមជាដៃគូសហប្រតិបត្តិការជាមួយអង្គការYUNDIអស់រយៈពេល៥ឆ្នាំមកនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបថា សមាគមបានបង្កើនកិច្ចសហការ ជាមួយ បណ្តាសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជាដោយអនុវត្តនូវគម្រោងសំខាន់ៗជាច្រើនលើវិស័យសុខភាពសាធារណៈរួមមាន៖ ការពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាចំនួនជាង៦ម៉ឺននាក់ ការជួយសម្រប សម្រួល កុមារ ចំនួន៨៧រូបទៅប្រទេសចិនដើម្បីវះកាត់និងព្យាបាលដោយឥតគិតថ្លៃជំងឺបេះដូងពីកំណើត ការផ្គត់ ផ្គង់ ម៉ាស់ អាលកុល សម្ភារៈវេជ្ជសាស្រ្តដល់មណ្ឌលសុខភាពនានា ការបណ្តុះបណ្តាល ក្រុមគ្រូពេទ្យ កម្ពុជា លើ ជំងឺ បេះដូងពីកំណើតរបស់កុមារ ជំងឺបេះដូង ទឹកនោមផ្អែមនិងលើសសម្ពាធឈាមរបស់មនុស្សវ័យចំណាស់ និង ការផ្តល់សម្ភារៈថែទាំសុខភាពដល់សហគមន៍ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺCovid-19។

គួរបញ្ជាក់ផងដែរថា រយៈពេលជិត១០ឆ្នាំមកនេះ បន្ថែមពីលើការផ្សព្វផ្សាយវប្បធម៌ចិន ទស្សនវិជ្ជាខុងជឺ កិច្ចអ ភិវឌ្ឍរបស់ប្រទេសចិនជូនដល់មន្ត្រីរាជការ អ្នកស្រាវជ្រាវ អ្នកសិក្សានិងមហាជននៅកម្ពុជា សមាគមក៏បាន សហការ ជាមួយសង្គមស៊ីវិលនិងសហគ្រាសមួយចំនួនរបស់ប្រទេសចិនរួមមានអង្គការYUNDI មូលនិធិ PEA CELAND មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស មូលនិធិសប្បុរ សធម៌សុខភាពសាធារណៈប៉េកាំង និងក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd. ចូលរួមនៅក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តាភូមិមួយចំនួន រួមមាន ការ ជីក អណ្តូង ការជីកស្រះ ការចិញ្ចឹមសត្វ ការដាំបន្លែ ការបង្កើតអាជីវកម្មខ្នាតតូច ការផ្តល់អំពូល បំភ្លឺផ្លូវ និង បំភ្លឺ ក្នុងផ្ទះដើរដោយឋាមពលពន្លឺព្រះអាទិត្យ ការផ្តល់កង់អាគុយ និងការផ្តល់ចង្ក្រានសន្សំសំចៃឋាមពលជាដើម បន្ថែមលើការជួយកែលម្អបណ្ណាល័យ ការបំពាក់សម្ភារៈអេឡិចត្រូនិកក្នុងបណ្ណាល័យ ការផ្តល់សម្ភារៈសិក្សា ការផ្គង់ផ្គង់អាហារូបត្ថម្ភដល់សិស្សានុសិស្សជាដើម។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook