Connect with us

កងកម្លាំងប្រដាប់អាវុធ

តម្លៃការងារអប់រំ ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ

មន្ទីរអប់រំយុវជន និង កីឡា ខេត្តប៉ៃលិន បានរៀបចំបើកសន្និបាតបូកសរុបវាយ តម្លៃការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២០- ២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១- ២០២២ នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអប់រំខេត្ត ក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង លោក ជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រម ទាំងមានការ អញ្ជើញចូល រួមពី សំណាក់ លោក អភិបាលរងក្រុង-ស្រុក លោកនាយក នាកយរងសាលា មន្ត្រីរាជការនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត  អង្គការ ជាដៃគូ និង លោកគ្រូ អ្នកគ្រូ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអានរបាយការណ៍និងការដំណើការសាលាថា៖ សាលា រៀននៅគ្រប់ភូមិសិក្សាបានកើនឡើងគួរឲ្យកត់សម្គាល់គឺបានកើនឡើងដល់ ១១០ សាលាក្នុងឆ្នាំសិ ក្សា ២០២១ -២០២២ ហើយមានសិស្សានុ សិស្សសរុបចំនួន ១៨,២៨៨ នាក់ ស្រី ៩,២៦៣នាក់ ក្នុងនោះ ចែក ចេញ ជា សាលាមត្តេយ្យសិក្សាមានចំនួន ២៥សាលា, សាលាបឋម សិក្សាមានចំនួន ៤៨សាលា, អនុវិទ្យា ល័យមាន ចំនួន ០៧ សាលា ,ហើយវិទ្យាល័យមានចំនួន ០២សាលា ។

ជាមួយគ្នានោះ សិស្សប្រឡងជាប់សញ្ញាបត្រ មធ្យម សិក្សាទុតិយាភូមិទូទាំងខេត្តស្មើនឹង ៩៤ភាគរយ ដែល នេះជាលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់និងជាទីមោទនៈ។   លោក តង់ ធារ៉ា បានថ្លែងថា៖ ក្នុងឆ្នាំ សិក្សា ២០ ២០- ២០២១កន្លងមកនេះ លោក គ្រូ អ្នកគ្រូ និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ បានសហការ ជាមួយ សហគមន៍ អាជ្ញាធរដែនដីក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាង សកម្ម ដើម្បីអនុវត្តឲ្យ បានជោគ ជ័យនូវ កំណែ ទម្រង់ស៊ី ជម្រៅទាំង ០៨ចំនុច ដែលបានដាក់ចេញដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ លោកប្រធានមន្ទីរក៏បានបន្តថា៖ សន្និបាតនាពេលនេះ ជាឱកាសល្អ សម្រាប់ មន្រ្តីអប់រំ សហគមន៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានជួបជុំគ្នា ជជែកវែកញែកផ្លាស់ប្តូរមតិ យោបល់ចំណេះដឹង និងបទ ពិសោធន៍ក្នុងគោលបំណងដោះស្រាយបញ្ហានានា ដែលបានកើតឡើងនា ឆ្នាំ សិក្សា កន្លងទៅ និងរិះរកវិធានការថ្មីល្អៗ សម្រាប់អភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ឲ្យកាន់ តែប្រសើឡើងថែមទៀតសម្រាប់ឆ្នាំបន្ទាប់ ។

លោកឃ្លោក នួយ អភិបាល រងខេត្តបានមានប្រសាសន៍សំដែងការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ ថ្នាក់ ដឹកនាំមន្រ្តីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ- អ្នកគ្រូទាំងអស់ដែលបានខិត ខំអស់នូវ កំលាំង កាយចិត្តប្រាជ្ញាស្មារតីក្នុងបុព្វហេតុនៃ ការបង្ហាត់បង្រៀនដល់កុល បុត្រខ្មែរជំនាន់ក្រោយ ដែលជា ទំពាំង ស្នងឫស្សីឲ្យមានចំ ណេះជំនាញ ដែលជាធនធានដ៏សំខាន់ក្នុងការបន្តការដឹកនាំ អភិវឌ្ឍប្រទេស ជាតិឲ្យមាន ការរីកចម្រើនបន្តទៀត។   ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់ រំមានសារសំខាន់និង ចាំបាច់ ក្នុងការការអភិវឌ្ឍន៍ធនធាន មនុស្សជាអាទិភាព នៃការ អនុវត្តន៍យុទ្ធសាស្ត្រចតុ កោណនៅគ្រប់ ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈសមត្ថភាពនិងការអភិវឌ្ឍន៍។ អាស្រ័យហេតុនេះ ការបើកសន្និបាតបូក សរុប និងវាយតម្លៃការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា ២០២០-២០២១ និង លើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ពិតជាមានសារសំខាន់ ខ្លាំងណាស់ ។

លោកអភិបាលរងខេត្តសង្ឃឹមថា សមាជិក  សមាជិកា នៃអង្គសន្និបាតនឹងខិតខំចូលរួមបញ្ចេញមតិ យោបល់ ធ្វើបទបង្ហាញនិងពិភាក្សាក្នុងរយៈពេលពីរថ្ងៃនេះ ដើម្បីរកឱ្យឃើញនូវ បញ្ហាចម្បងៗ ដើម្បីដាក់ចេញ ជាអនុសាសន៍សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ២០២១- ២០២២ ឲ្យបានសម្រេចទៅ តាមផែនការដែលបានគ្រោង ទុក ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook