Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន បង្ហោះសារមួយជូនដល់ប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យណូអែល

ភ្នំពេញ៖ ​​​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះសម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន បាន​ក្រើន​រំលឹក​ទៅដល់​គ្រិស្ដ​បរិស័ទ​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ឱ្យ​យកចិត្តទុកដាក់​ ​និង​ការពារ​ខ្លួន​កុំ​ឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ថ្ងៃបុណ្យ​គ្រិស្ដ​ស្មា​ស​ ។​

​ក្នុងនោះផងដែរសម្ដេច​នាយករដ្ឋមន្ត្រី​ ​បញ្ជាក់​ថា​ ​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​នេះ​ ​ជា​ថ្ងៃបុណ្យ​គ្រិស្ដ​ស្មា​ស ដែល​ជា​បុណ្យ​ដ៏​សំខាន់​របស់​គ្រិស្ដ​បរិស័ទ​ ​។​ ​ដោយហេតុតែប្រទេស​កម្ពុជា​កំពុងតែ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ ​រួមជាមួយនឹងការ​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១​៩​ ​ដូច្នេះ​គ្រិស្ដ​បរិស័ទ​មិនបាន​ប្រារព្ធ​ពិធី​នេះ​ឱ្យ​បាន​អធិក​អ​ធ​ម​នោះ​ទេ​ ​ប៉ុន្តែ​គឺអាច​ធ្វើជា​លក្ខណៈ​គ្រួសារ​នៅ​តាម​គេហដ្ឋាន​រៀងៗខ្លួន​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​ជាក់ស្តែង ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ក៏បាន​អំពាវនាវ​ដល់​គ្រិស្ដ​បរិស័ទ​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ត្រូវ​យកចិត្តទុកដាក់​ការពារ​កុំ​អោយ​ឆ្លង​កូ​វី​ដ​១​៩​ ​ដោយ​ពាក់​ម៉ា​ស​ ​និង​ឧ​ស្សាហ៍​ដុសលាង​ស​ម្អា​តដៃ​ជាមួយ​សាប៊ូ​ ជែល​ ​ទឹក​អាល់កុល​ ​រក្សា​គ​ម្លា​ត​សុវត្ថិភាព​ ​ហើយ​ចំពោះ​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​និង​ត្រឹមត្រូវតាម​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល ​៕​

 

Click to comment

Leave a Reply

Your email address will not be published.

Facebook