Connect with us

ព័ត៌មានទាន់ហេតុការណ៍

អង្គការ NASA ដាក់ឈ្មោះឲ្យអាចម៍ផ្កាយធំមួយ ដែលនឹងត្រូវក្លាយជាវត្ថុពិសោធន៍ កម្មវិធីការពារភពផែនដី

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore.

Photo: Shutterstock

(អាមេរិក)៖ ទីបំផុតអ្វីដែលអ្នកស្រឡាញ់ភពផែនដីតែងសួរថា បើមានអាចម៍ផ្កាយមួយ កំពុងហោះសំដៅមកផែនដី តើមនុស្សមានសមត្ថភាពបាញ់កម្ទេចដែរមួយក៏អត់នោះ ជិតទទួលបានចម្លើយពេញលេញហើយ ព្រោះពេលនេះអង្គការ NASA បានដាក់ឈ្មោះឲ្យអាចម៍ផ្កាយមួយ ដែលនឹងក្លាយជាវត្ថុពិសោធន៍ អំពីសមត្ថភាពបាញ់កម្ទេច ឬបង្វែទិសដៅវត្ថុអវកាសណាមួយ មុននឹងវាធ្លាក់មកលើភពផែនដី។ នេះបើតាមការដកស្រង់ព័ត៌មានពី Independent នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

ជាការពិតបេសកកម្ម DART មិនមែនជារឿងថ្មីឡើយ ប៉ុន្តែការចាប់ផ្តើមអនុវត្តវា នោះទើបជារឿងសំខាន់។ អាចម៍ផ្កាយដែលអង្គការ NASA បានរកឃើញកាលពីជាង ២០ឆ្នាំមុននេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា Didymos ដែលវាមិនមែនមានតែមួយដុំនោះឡើយ ព្រោះអាចម៍ផ្កាយមួយដុំតូចមួយទៀត (អាចហៅថាព្រះច័ន្ទរបស់ Didymos ដែលគេដាក់ឈ្មោះថា Didymos B ឬ Dimorphos) ក៏ស្ថិតនៅជាប្រព័ន្ធជាមួយ Didymos ផងដែរ។

មូលហេតុដែលអង្គការ NASA ទើបតែរើសយក Didymos សម្រាប់ធ្វើជារបស់ពិសោធន៍នោះ ក៏ព្រោះពួកគេបានចំណាយពេលជាច្រើនឆ្នាំ សិក្សាអំពីចលនារបស់ Didymos និងព្រះច័ន្ទរបស់វា ហើយជាលទ្ធផលបានបង្ហាញថា វាមានគន្លងគោចរទៀតទាត់មួយ (ជាង ៣៤០លានគីឡូម៉ែត្រពីព្រះអាទិត្យ) ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រកំណត់ពេលជាក់ ដើម្បីធ្វើការពិសោធន៍ដ៏សំខាន់បំផុតលើវា។

Didymos មានមុខកាត់ប្រវែងចន្លោះពី ៣៩០-៧៨០ម៉ែត្រ ខណៈព្រះច័ន្ទរបស់វាគឺ Didymos B មានទំហំប៉ុនប្រាសាទពីរ៉ាមីតធំបំផុតនៅទីក្រុងជីសា របស់អេហ្សីប (មុខកាត់ជាង ២០០ម៉ែត្រ)។ Didymos ត្រូវបានគេគណនាថា នឹងគោចរមកជិតផែនដីបំផុតក្នុងគម្លាតជិតបំផុត ៥.៩លានគីឡូម៉ែត្រ នៅក្នុងឆ្នាំ២១២៣។ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ វត្ថុអវកាសទំហំធំ ដែលហោះមកកៀកផែនដីក្រោមគម្លាត ៧លានគីឡូម៉ែត្រ នោះនឹងត្រូវចាត់ទុកថា មានលទ្ធភាពអាចគំរាមកំហែងផែនដីបាន។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ បើតាមការគ្រោងទុកទីភ្នាក់ងារអវកាស NASA នឹងចេញបេសកកម្មមួយឈ្មោះថា Double Asteroid Redirection Test ហៅកាត់ DART ដើម្បីឲ្យស្ទាក់អាចម៍ផ្កាយជាប្រភេទ NEO (នៅជិតៗផែនដី) ក្រោមការធ្វើតេស្តវិធីសាស្រ្តមួយ ដែលអាចនឹងត្រូវយកទៅប្រើប្រាស់ ក្នុងការបង្វែរទិសដុំអាចម៍ផ្កាយ ដែលអាចបង្កការគំរាមកំហែងដល់ភពរបស់យើង។ វិធីសាស្ត្រនោះ គឺជាការបញ្ចូនយានអវកាសផ្ទុកដោយគ្រឿងផ្ទុះ ហើយទម្លាក់ទៅលើអាចម៍ផ្កាយនោះ ឲ្យចំកន្លែងដែលអាចរុញច្រានគន្លងគោចររបស់វា ឲ្យកាន់តែឃ្លាតឆ្ងាយពីផែនដី៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook