Connect with us

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ី​បង្ហាញ​កាយវិការ​សុច្ឆន្ទៈ​ដោយ​បោះបង់​​ជំរំ​​កោះពស់​ក្នុង​សមុទ្រ​ខ្មៅនឹងបើក​ឱ្យUNរៀបចំច្រកមនុស្សធម៌

កងកម្លាំង​រុស្ស៊ី​បាន​បោះបង់ចោល​ជំរំ​យោធា​សមុទ្រ​ខ្មៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅលើ​កោះពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មិថុនា​ដែល​នេះ​ជា​ជ័យជម្នះ​មួយ​សម្រាប់​​អ៊ុ​យក្រែន ដែល​អាច​បន្ធូរបន្ថយ​ការ​បិទផ្លូវ​របស់​រុស្ស៊ី​លើ​កំពង់ផែ​អ៊ុ​យក្រែន នេះបើតាមព័ត៌មានដែលងង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹកថ្ងៃ សុក្រ ទី០១ ខែ កក្កដា​​​ ឆ្នាំ ២០២២​។​

​បន្ទាប់ពីប្រធានាធិបតី រុស្ស៊ី លោក ពូទីន បានបញ្ជា​​ អោយ បើកប្រតិបត្តិការយោធាពិសេស នៅថ្ងៃ ទី ២៤ កុម្ភៈឆ្នាំ២០២២មក កោះពោះបានធ្លាក់មកលើប្រទរសរុស្ស៊ីជានាក់កាន់កាប់ហើយពេលខ្លះក៏ត្រូវបានទាហានអ៊ុយក្រែនវាយដណ្តើមវិញផងដែរប៉ុនមិនបានជោគជ័យនោះទេតែនៅពេលនេះ រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​សម្រេចចិត្ត​ដកចេញ​ពី​តំបន់ឆ្នេរ​ភាគ​និរតី​របស់​អ៊ុយ​ក្រែនជា “​កាយវិការ​សុច្ឆន្ទៈ​”​ដើម្បី​បង្ហាញ​ថា​ទីក្រុង​មូ​ស្គូ​មិន​រារាំង​ការប៉ុនប៉ង​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការបើក​​ច្រករបៀង​មនុស្សធម៌ ដែល​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ភោគផល​ពី​អ៊ុយ​ក្រែន​នោះទេ​។​

​តែ​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បណ្តេញ​កងកម្លាំង​រុស្ស៊ី​ចេញ​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​និង​មី​ស៊ី​ល​ពេញ​មួយ​យប់​។​

​លោក អង់ឌ្រី យើ​ម៉ាក់ (Andriy Yermak)​នាយសេនាធិការ​របស់​ប្រធានាធិបតី​អ៊ុ​យក្រែន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​សរសេ​រលើ Twitter ថា “​កា​ប៊ូ​ម​!​លែង​មាន​កងទ័ព​រុស្ស៊ី​នៅលើ​កោះពស់​ទៀត​​ហើយ​។ កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ធ្វើ​បាន​អស្ចារ្យ​មែន​”​។​

​ផ្ទុយទៅវិញ មន្ត្រី​អ៊ុយ​ក្រែន​ម្នាក់​នៅក្នុង​ខេត្ត​លូ​ហា​ន​សខ៍ភាគ​ខាងកើត បាន​រៀបរាប់​ពី​ការលំបាក​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែន​នៅក្នុង​ទីក្រុង​លី​ស៊ី​ចាន់ (Lysychansk) កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​អភិបាល​តំបន់​លោក សឺ​ហ៊ី ហ្គាយ​ដេ (Serhiy Gaidai)​បាន​និយាយ​តាម​ទូរទស្សន៍​អ៊ុយ​ក្រែនថា កាំភ្លើង​ធំ​របស់​រុស្ស៊ី​បាន​បាញ់​ផ្លោង​ពី​គ្រប់​ទិស ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​រុលចូល​ពី​គ្រប់ទិសទី​។​

​លោក​ហ្គាយ​ដេ​បាន​និយាយថា “​អ្នកស្រុក​ត្រូវបាន​ប្រាប់​ឱ្យ​ស្នាក់នៅ​ក្នុង​ជម្រក​ក្រោម​ដី​ដោយ​គ្មាន​កាលកំណត់​ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​”​។​

​មន្ត្រី​ម្នាក់​មក​ពី​រដ្ឋបាល​ផ្តាច់ខ្លួន​ដែល​គាំទ្រ​រុស្ស៊ី​ក្នុង​ខេត្ត​លូ​ហា​នស​ខ៍បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌​មាន RIA ថា​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ក្រុង​លី​ស៊ី​ចាន់​ឥឡូវ​នេះ​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​​ដោយ​កងកម្លាំង​រុស្ស៊ី​និង​កងកម្លាំង​ដែល​គាំទ្រ​រុស្ស៊ី ហើយ​ផ្លូវ​ទាំងអស់​ទៅ​កាន់​ទីក្រុង​លី​ស៊ី​ចាន់​ក៏​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ពួកគេ​ផងដែរ​។ អ៊ុយ​ក្រែ​ននិយាយថា​ផ្លូវ​ធំ​គឺ​មិន​អាច​ឆ្លងកាត់​បាន​ទេ​​ដោយសារ​តែ​ការប្រយុទ្ធ​គ្នា ប៉ុន្តែ​ទីក្រុង​នេះ​មិន​ទាន់​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​នៅឡើយ​ទេទាំងនេះគឺជាការអះអាងរៀងខ្លួនៗរបស់ភាគីទាំងពីរក្នុងការធ្វើរសង្គ្រាមព័ត៌មានខណៈសង្គ្រាមកមពុងក្តៅគគុកនៅខាងកើតអ៊ុយក្រែន​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook