Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្មវិធី DEYពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការ ងារបានបញ្ជាក់ថា កម្មវិធីDEពិតជាឆ្លើយតបនិងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត ក្រោយរងផលប៉ះពាល់ដោយការរាតត្បាតជំងឺកូវីដ១៩។ឯកឧត្តមបណ្ឌិតអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាសហប្រធានគណៈប្រឹក្សាភិបាលនៃ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (កម្មវិធី DEY) និងលោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការ UNESCOប្រចាំកម្ពុជានិងជាអ្នកសម្របសម្រួលបណ្តោះអាសន្នអង្គការ សហប្រជាជាតិប្រចាំ ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដោយមានការចូលរួមពី តំណាងជាន់ ខ្ពស់ នៃ ក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO, ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), តំណាងនិយោជក និងតំណាងយុវជន រៀបចំធ្វើឡើង នៅទីស្តីការក្រសួងការងារ។

កិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖ ១) ពិនិត្យ និងអនុម័តលើសំណើការ កំណត់អាទិភាព ឡើងវិញរបស់កម្មវិធី DEY ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ២) ពិនិត្យ និងអនុម័តលើផែន ការយុទ្ធសា ស្ត្រទំនាក់ទំនងរបស់កម្មវិធី DEY និង ៣) ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់កាលទី៣។

អង្គប្រជុំក៏បានធ្វើបទបង្ហាញលើសំណើកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY, ការពិនិត្យ និងអនុម័តលើ សំណើ កំណត់អាទិភាពឡើង វិញរបស់កម្មវិធី DEY, ការធ្វើបទបង្ហាញ និងអនុម័តស្តីពីយុទ្ធសាស្ត្រទំនាក់ ទំនងកម្មវិធី DEY និងការពិភាក្សាលើក ដំបូងពីដំណាក់កាលទី៣ នៃកម្មវិធីផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមាន ប្រសាសន៍ថា ដើម្បីគាំទ្រដល់ការឆ្លើយតប និងការស្តារ ឡើង វិញពីវិបត្តិជំងឺកូវីដ-១៩ កម្មវិធី DEY ដំណាក់កាលទី២ បន្តផ្តោតលើការបណ្តុះ បណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈ ជំនាញធុរកិច្ច និងមុខរបរនិងការងារ និងការស្តារឡើងវិញនូវសមត្ថភាព របស់យុវជនដែលរងផលប៉ះពាល់ដោយការរាតត្បាតនេះ រួមទាំងអ្នកដែលត្រូវបានព្យួរ ឬបញ្ឈប់ពីការងារ ក៏ដូចជាពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកមាតុភូមិវិញ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បន្តទៀតថា ការអនុវត្តកម្មវិធី DEY ដំណាក់ទី២នេះ និងដំណាក់កាលបន្តបន្ទាប់ នឹងចូលរួមចំណែកដ៏សំខាន់ ក្នុងការសម្រេចបានគោលដៅរបស់កម្ពុជាក្លាយជាប្រទេស មានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចរីភាព (SDG) ជាពិសេសគោលដៅទី៨។

ឯកឧត្តមរដ្ឋមន្ត្រីចង់ឃើញវត្ដមានកម្មវិធី DEY ដំណាក់ កាលទី៣ ដោយជឿជាក់យ៉ាងមុតមាំថាកម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុល ភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត”។លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងដូច្នេះថា៖ “យើងបានព្រម ព្រៀងគ្នានៅក្នុងកិច្ចប្រជុំចុង ក្រោយកាល ពីខែ កុម្ភៈ ឆ្នាំ២០២២ ថាយើងត្រូវកំណត់អាទិភាពឡើងវិញលើសកម្មភាពអន្តរាគមន៍ ចំណុច ការងារដែល រួមចំ ណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅចុងក្រោយ និងលទ្ធផលរំពឹងទុកជា រួម របស់ កម្មវិធី ដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ននៃការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គម រួមទាំងទំនាក់ ទំនងនឹង តម្រូវការ ទីផ្សារការងារក្រោយសម័យកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យមាន ការអនុវត្តផែនការទៅតាមអ្វីដែលយើងបានគ្រោងទុក”។

ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនេះ សម្រេចបាន៖

– អនុម័តលើការកំណត់អាទិភាពឡើងវិញនៃកម្មវិធីដំណាក់កាលទី២

– អនុម័តផែនការយុទ្ធសាស្ត្រទំនាក់ទំនង

– ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់កាលទី៣៕

Click to comment

Leave a Reply

Your email address will not be published.

Facebook