Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្ដេចតេជោ នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសំដែងការគួរសម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ខែ មិថុនានេះ បានអនុញ្ញាតឲ្យឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការ សុខភាពពិភពលោក (WHO) ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បាន ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម បានគោរពជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តមសូមសំដែងនូវការគោរព និងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោ ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជំងឺ covid-19 ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹង ប្រែងយ៉ាងសកម្ម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខា ភិបាល ,មន្ទីរសុខាភិបាល , យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។ ឯកឧត្តមសូមគោរពសំដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19។ ឯកឧត្តម បានធ្វើការកត់សម្គាល់នូវចំណុចចំនួន ៣ រួមមាន៖ ទី១ កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ទី២ កម្ពុជា ជាប្រទេសគំរូ ក្នុងការតាមដានវិភាគ និងឆ្លើយ តបទាន់ពេលវេលា ទៅនឹងមុខសញ្ញារបស់ជំងឺកូវីដ19។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ ដល់ប្រទេសដទៃផងដែរ។ ទី៣ ឯកឧត្តមមានសេចក្ដីរីករាយ និងថ្លែង អំណរគុណជាទីបំផុត ដែលបានទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។ ពេលនោះ មានកប៉ាល់ចំនួន ២៧ នៅលើ។

សមុទ្រដែលមិនមានកន្លែងចូលចត។ នៅពេលដែលកម្ពុជាអនុញ្ញាតឲ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឲ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជន ដែលជាប់នៅលើកប៉ាល់នាពេល នោះ។ ឯកឧត្តម បានបន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំង អស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ19 នឹងជំងឺដទៃទៀតដូច ជា៖ ជំងឺគ្រុនចាញ់ ជំងឺ ថ្លើម,ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណជូនចំពោះឯកឧត្តម ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ19។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញ ព្រោះថាការចាក់ត្រឹមតែដូស មូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ19 ទេ។ សម្ដេចបន្តថា ចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឲ្យចូលចតទេ នោះ ប្រជាជននៅលើកបាលនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ បើទោះបីមិនមានជំងឺកូវីដ19 ក៏ដោយ។ សម្តេចតេជោ បន្តថា ការ អនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ។

Click to comment

Leave a Reply

Your email address will not be published.

Facebook