Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំៗពីរ ទទួលបានសិទ្ធិវិនិយោគបង្កើតរោងចក្រនៅកម្ពុជា

គណៈកម្មាធិការ វិនិយោគ កម្ពុជា នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា នៅ ថ្ងៃ ទី ២ ៤ ខែ ធ្នូ ឆ្នាំ ២ ០ ២ ០ កន្លងទៅនេះ បានធ្វើការសម្រេច ចេញ វិញ្ញា បន ប ត្រ ចុះបញ្ជី ជាស្ថាពរ ឱ្យ ក្រុមហ៊ុន “NS INDUSTRIAL CO ., L T D ” និង ក្រុមហ៊ុន “ L ON SO ( CAM BO D I A ) GARMENT CO ., L T D ” បើក ដំណើរការ នៅ កម្ពុជា ។

បើ តាម ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បាន បញ្ជាក់ ថា ក្រុមហ៊ុន “NS INDUSTRIAL CO ., L T D ” គម្រោង បង្កើត រោងចក្រ ផលិត កេស កា តុង ដែល មាន ទីតាំង វិនិយោគ ស្ថិតនៅ ភូមិ អង្គ សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ មាន ទុន វិនិយោគ ប្រមាណ ៣ , ៤ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ១ ៣ ៦ កន្លែង ។

ក្រុមហ៊ុន ទី ២ គឺ ក្រុមហ៊ុន “ L ON SO ( CAM BO D I A ) GARMENT CO ., L T D ” គម្រោង បង្កើត រោងចក្រ កាត់ ដេរ ស ម្លៀ ក បំពាក់ ដែល មាន ទីតាំង វិនិយោគ ស្ថិតនៅ ភូមិ ខ្នាច ខាងត្បូង ឃុំ បឹង ត្រាញ់ ខាងជើង ស្រុក សំរោង ខេត្ត តាកែវ មាន ទុន វិនិយោគ ប្រមាណ ៣ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ២ . ៤ ៣ ៥ កន្លែង ។

គួរ បញ្ជាក់ ថា កាលពី ថ្ងៃ ទី ២ ១ ខែ ធ្នូ ឆ្នាំ ២ ០ ២ ០ គណៈកម្មាធិការ វិនិយោគ កម្ពុជា បាន សម្រេច ចេញ វិញ្ញា បន ប ត្រ ចុះបញ្ជី ជាស្ថាពរ ជូន ដល់ ក្រុមហ៊ុន CAMBODIAN T I ANY U AN DING WAN G P E T PRODUCT S CO ., L T D ដែល មាន ទីតាំង វិនិយោគ ស្ថិតនៅ ភូមិ ក្របី ត្រាំ ឃុំ ជង្រុក ស្រុក គង ពិសី ខេត្ត កំពង់ស្ពឺ មាន ទុន វិនិយោគ ប្រមាណ ២ , ៣ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ៣ ៣ ៨ កន្លែង ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook