Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រយុទ្ធ​គ្នា​ខ្លាំងណាស់​​ដណ្តើម​កាន់កាប់​ទីក្រុង​លី​ស៊ី​ចាន់​ស​ខ៍ ​នៅក្នុង​ខេត្ត​យុទ្ធសាស្ត្រ​អ៊ុយ​ក្រែនភាគ​ខាងកើត​

(អ៊ុយក្រែន)៖ ការប្រយុទ្ធ​គ្នា​មាន​សម្ទុះ​កាន់តែខ្លាំង​ឡើង​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​លី​ស៊ី​ចាន់​ស​ខ៍​(Lysychansk)​ដែល​ជា​ទីតាំង​ឈរជើង​ចុង​ក្រោយ​នៅក្នុង​ខេត្ត​យុទ្ធសាស្ត្រ​ភាគ​​ខាងកើត​អ៊ុយ​ក្រែន ​នៅពេល​ការផ្ទុះ​បានធ្វើអោយ​កក្រើក​ទីក្រុង​មួយ​ខណៈ​ដែល​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​បានសម្លាប់​ជន​ស៊ីវិល​រាប់សិប​នាក់​នៅ​ខាងក្រោយ​ខ្សែត្រៀម​ជួរមុខ     នេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក​ថ្ងៃ អាទិត្យទី ០៣ ខែ កក្កដា ឆ្នាំ  ២០២២​។​

លោក ​រ៉ូ​ឌី​អូន មី​រ៉ូ​សនិក​(Rodion Miroshnik)​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត លុន​ហា​ន់ស​ខ៍​( Luhansk)ដែល​ប្រកាស​ដោយ​ខ្លួនឯងក្រោមការគាំទ្រពីរុស្ស៊ី​បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី​ថា «​លី​ស៊ី​ចាន់​ស​ខ៍ ស្ថិតក្រោម​​ការ​គ្រប់​គ្រ​ង់​»​របស់​កងកម្លាំង​ផ្តាច់ខ្លួន តែ​«​វា​នៅ​មិនទាន់​ត្រូវបាន​រំដោះ​នៅឡើយ​ទេ​»​។​

​សារព័ត៌មាន​រុស្ស៊ី​ក្នុងពេល​ជាមួយគ្នា បានបង្ហាញ​វីដេអូ​ស្តីពី​កងជីវពល​លុន​ហា​ន់ស​ខ៍​ដើរ​ដង្ហែ​នៅ​តាម​ដង​វិធី​នៃ​ទីក្រុង​លី​ស៊ី​ចាន់​ស​ខ៍ដោយ​គ្រវី​ទង់និង​ស្រែក​អបអរ តែ​អ្នកនាំពាក្យ​ឆ្មាំជាតិ​អ៊ុយ​ក្រែនលោក​​រូស​ឡាន មូ​ហ្ស៊ី​ឈុក​(Ruslan Muzychuk)​បាន​ប្រាប់​ទូរទស្សន៍​ជាតិ​អ៊ុយ​ក្រែនថា ទីក្រុង​នេះ​នៅក្នុង​ដៃ​អ៊ុយ​ក្រែន​នៅឡើយ​ទេ​។​

​លោក​ថា​«​ឥឡូវ​មាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​នៅក្បែរ​លី​ស៊ី​ចាន់​ស​ខ៍​។ ទីក្រុង​នេះ​មិន​ស្ថិត​ក្រោម​ការឡោមព័ទ្ធ​និង​នៅក្រោម​ការគ្រប់គ្រង​របស់​យោធា​អ៊ុយ​ក្រែន​នៅឡើយ​ទេ​»​តែ​ថា​ស្ថានការណ៍​នៅ​លី​ស៊ី​ចាន់​​សខ៍និង​តំបន់​បាក់មុត​(Bakhmut) រួម​ទាំង​ខា​គី​វ​(Kharkiv)​ពិបាក​បំផុត​។​

​ក្នុងពេល​ជាមួយគ្នា អភិបាលក្រុង​មី​កូឡាអ៊ីវ​(Mykolaiv)​នៅ​តំបន់​ខាងត្បូង ដែល​ជាប់​នឹង​កំពង់ផែ​អូដេ​សានៅ​សមុទ្រ​ខ្មៅ បាន​រាយការណ៍​អំពី​ការផ្ទុះ​ខ្លាំង​នៅក្នុង​ទីក្រុង​។​លោក​បាន​សរសេរ​បង្ហោះ​ថា​«​នៅក្នុង​លេនដ្ឋាន​»​នៅពេល​សឺ​រ៉ែ​ន​ព្រមានអំពីការវាយប្រហារ​បាន​បន្លឺឡើង​។​

​មូលហេតុ​នៃ​ការផ្ទុះ​មិនត្រូវ​បញ្ជាក់ តែ​ក្រោយមក​រុស្ស៊ី​បាន​និយាយថា​ខ្លួន​បាន​វាយប្រហារ​ទីតាំង​ប៉ុស្តិ៍​បញ្ជាការ​យោធា​នៅក្នុង​តំបន់​នេះ​។​

​កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​អ៊ុយ​ក្រែន​បាន​និយាយថា កាំជ្រួច​រុស្ស៊ី​មួយ​បាន​ធ្លាក់ចំ​អាគារ​មនុស្ស​ស្នាក់នៅ ដោយ​បាន​សម្លាប់​មនុស្ស​២១​នាក់​។​​កាលពី​ថ្ងៃ​ចន្ទ កាំជ្រួច​របស់​រុស្ស៊ី​ក៏​បាន​ធ្លាក់ចំ​ផ្សារ​មួយ​នៅ​ទីក្រុង ក្រេ​មិន​ឈុ​ក​(Kremenchuk)​ដោយ​សម្លាប់​មនុស្ស​១៩​នាក់​។​

កាលពី​ថ្ងៃ​សុក្រ​ទី​១​កក្កដា ​រដ្ឋអាជ្ញា​ខាង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ម្នាក់​បាន​ទៅ​ពិនិត្យមើល​អាគារ​ដែល​រង​ការបំផ្លាញ​ដោយ​កាំជ្រួច​រុស្ស៊ី​នៅ​ទីប្រជុំជន​មួយ​ក្បែរ​ក្រុង​អូដេ​សាដែល​បានសម្លាប់​មនុ​ស្ស​យ៉ាង​តិច​១៨​នាក់​និង​របួស​៣០​នា​ក់ដែលត្រូវបានចោទប្រកាន់ថាជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​​​៕

Eastern Ukraine city Lysychansk heavily shelled, many dead - governor

Russia says its forces clear most of Mariupol, strike Kyiv suburb | Reuters

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook