Connect with us

ព័ត៌មានជាតិ

តើប្រសិទ្ធិភាពផលិតផលនិងការពិនិត្យឈាមដោយឧបករណ៍ទំនើបមីក្រូស្កុបស័ក្តិសិទ្ធយ៉ាងណា?

ភ្នំពេញ៖         ក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ម៉ាឃិធីងខេមបូឌា បានធ្វើសន្និសីទ​សារ​ព័ត៌មានមួយស្តីពី«ប្រសិទ្ធិភាពផលិតផលនិងប្រសិទ្ធិភាពនៃការពិនិត្យឈាមដោយប្រើឧបករណ៍ទំនើបមីក្រូស្កុប» ដោយមានអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចូលរួម នារសៀលថ្ងៃសៅរ៍៤កើត ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ ប្រចាំនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើមនៃអង្គសន្និសីទសារព័ត៌មាននេះ លោក វុធ វណ្ណី នាយក​ប្រតិប​ត្តិ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព ជាអ្នកសម្របសម្រួលកម្មវិធី បាន​បំផុសសំណួរដល់អង្គសន្និសីទសារព័ត៌មាន ជាពិសេសបានផ្តើម​សំណួរសួរទៅ​លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ម៉ាឃិធីងខេមបូឌា ថា តើការធ្វើសន្និសីទសារព័ត៌មាននាពេលនេះមានគោលបំណងអ្វី? ថា តើផលិតផល​ហ្វើម៉ិចស្រ៊ី មានប្រសិទ្ធិភាពកំរិតណា និងថា តើការពិនិត្យឈាមដោយ​ឧបករណ៍​ទំនើបមីក្រូស្កុប មានប្រសិទ្ធិភាពយ៉ាងណា? ។

លោក វណ្ណ សុភានោ​អគ្គនាយកក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ម៉ាឃិធីងខេម​បូឌា  បានមានប្រសាសន៍ថា ការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ គឺមានគោលបំណងទី១ ដើម្បីពង្រឹងថ្នាក់ដឹកនាំ ម្ចាស់ស្តុកនៅគ្រប់សាខាមានការយល់ដឹងនិងចេះប្រើប្រាស់ឧបករណ៍ទំនើបមីក្រូស្កុបធ្វើតេស្តឈាម ពីព្រោះមីក្រូស្កុបនេះជាឧបករណ៍ពិនិត្យលំហូរឈាមដើម្បីដឹងពីសុខភាពយើងល្អឬមិនល្អ។ នេះជាការលើកកម្ពស់សុខភាពបងប្អូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីការថែទាំសុខភាពឱ្យល្អផងដែរ ទី២ ដើម្បីពង្រីកទីផ្សារឱ្យកាន់តែមានសន្ទុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោក វណ្ណ សុភានោ បានបន្ថែមថា ចាប់ខែបន្ទាប់ទៅនេះ ក្រុមហ៊ុននឹងចុះធ្វើការផ្សព្វផ្សាយតាមបណ្តារាជធានី-ខេត្ត ជាពិសេសតាមសាខាគ្រប់ខេត្តក្រុងដើម្បីពង្រឹងថ្នាក់ដឹកនាំដែលជាម្ចាស់ស្តុកមានការយល់ដឹងបន្ថែមទៀតពីការប្រើប្រាស់ឧបករណ៍មីក្រូស្កុប និងការប្រើប្រាស់ផលិតផលឱ្យមានប្រសិទ្ធិភាពខ្ពស់ និងដើម្បីជាយុទ្ធសាស្ត្រពង្រីកទីផ្សារ។ លោកបានឱ្យដឹងផងដែរថា ក្រុមហ៊ុនមានកម្មវិធីជាច្រើនសម្រាប់សមាជិក សមាជិកា ថ្នាក់ដឹកនាំ តំណាងម្ចាស់ស្តុក គ្រប់រាជធានី-ខេត្ត មានដូចជា៖ កម្មវិធីដំណើរកម្សាន្តទាំងក្នុងស្រុកនិងក្រៅស្រុក ប៉ុន្តែសម្រាប់ឆ្នាំនេះ ដំណើរកម្សាន្តក្នុងស្រុកសិន ដើម្បីឱ្យបងប្អូនស្គាល់ទីកន្លែងរមណីយដ្ឋាន តំបន់ទេសចរណ៍នៅប្រទេសយើង និងបានមើលឃើញពីវឌ្ឍនភាពក្នុងស្រុករបស់យើង។ ទន្ទឹមនឹងនេះដែរ ដើម្បីបានចូលរួមដំណើរកម្សាន្តជាមួយក្រុមហ៊ុន អាស្រ័យលើការខិតខំរបស់បងប្អូន។

លោកវេជ្ជបណ្ឌិត អាហ្សាសាន (Dr. Azasan)  អគ្គនាយករង នៃក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍អន្តរជាតិ ប្រចាំប្រទេសម៉ាឡេស៊ី បានឆ្លើយតបនឹងសំណួរថា តើការប្រើប្រាស់មីក្រូស្កុបមានប្រសិទ្ធិភាពដូចម្តេច? ជាដំបូងឡើយ ការប្រើប្រាស់ឧបករណ៍មីក្រូស្កុបនេះនៅប្រទេសម៉ាឡេស៊ីមុនគេ ដែលធ្វើឱ្យប្រជាពលរដ្ឋម៉ាឡេស៊ីកាន់តែមានការជឿជាក់លើកផលិតផលគ្រីមហ្វើម៉ិចស្រ៊ី។ លោកបានបន្ថែមថា មូលហេតុនៃការប្រើឧបករណ៍មីក្រូស្កុបនេះ ទី១ ដើម្បីពិនិត្យសុខភាពដែលអាចដឹងភ្លាមៗ តាមរយៈការតេស្តលំហូរឈាម ទី២ ប្រសិទ្ធិភាពផលិតផល (មុនប្រើនិងក្រោយប្រើ តើខុសគ្នាដូចម្តេច?) ទី៣ បញ្ជាក់​ពីជំងឺ ទី៤ អាចសន្និដ្ឋានជំងឺត្រូវបាន៨០% ទី។ ដូចនេះ ក្រោយពីការ​ធ្វើតេស្ត​ឈាម​តាមរយៈឧបករណ៍មីក្រូស្កុប យើងចាប់ផ្តើមប្រើគ្រីមហ្វើម៉ិចស្រ៊ី ហើយរយៈ​ពេល​៥នាទី យើងនឹងដឹង។ លោកបានបញ្ជាក់ថា បេសកកម្មរបស់លោក​មកកាន់​ប្រទេសកម្ពុជា គឺដើម្បីបណ្តុះបណ្តាលវគ្គខ្លីស្តីពីការប្រើប្រាស់មីក្រូស្កុបដល់​បងប្អូន​ជាសមាជិក សមាជិកា ថ្នាក់ដឹកនាំ ម្ចាស់ស្តុកគ្រប់ស្តុកនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយគ្នានោះដែរ លោក វេជ្ជបណ្ឌិត អាហ្សាសាន (Dr. Azasan) បានឱ្យដឹងថា ក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍អន្តរជាតិ មានសមាជិក​៥៨ប្រទេស​ហើយនៅលើពិភពលោក មកដល់បច្ចុប្បន្ននេះ។ ដោយឡែក សម្រាប់​ប្រទេស​កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ០៣ ផ្នែកខាងការ​ប្រើប្រាស់​ផលិត​ផល​ហ្វើម៉ិចស្រ៊ីប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធផលខ្ពស់នៅលើពិភពលោក។

សំណួរសួថា តើមុនការប្រើគ្រីមនិងក្រោយប្រើគ្រីមខុសគ្នាដូចម្តេច? ជាចម្លើយ លោក វេជ្ជបណ្ឌិត អាហ្សាសាន (Dr. Azasan) បានលើកឡើងថា នេះជា​សំណួរ ដែលគេ តែងតែសួរ។ ដើម្បីដឹងជាក់ស្តែង យើងប្រើ​ឧបករណ៍​មីក្រូស្កុប​ពិនិត្យឈាម យើងនឹងដឹងភ្លាមៗ​តាមរយៈការមើលឃើញ​ជាក់ស្តែងនៅក្នុង

​ឧបករ​ណ៍​​​មីក្រូស្កុបពិនិត្យឈាមនេះ។ ហើយការពិនិត្យនេះអត់អស់សេវាទៀត គឺការពិនិត្យមិនយកថ្លៃ។ លោកបានបន្ថែមថា ម្យ៉ាងវិញទៀត គ្រីមហ្វើម៉ិចស្រ៊ីនេះ អាចប្រៀបបានជាវេទមន្ត ដោយសារតែមិនចាំបាច់ចំណាយពេលយូរ ហើយក៏ជាគ្រីមប្រើបានមនុស្សទូទៅ មិនថាក្មេង ចាស់ដោយគ្មានប្រតិកម្មអ្វីឡើយ។ មួយវិញទៀត ឧបករណ៍មីក្រូស្កុបនេះ ក៏ប្រើបានចំពោះ​មនុស្សទូទៅ​ដែរ ដោយ​មិន​គិត​ថ្លៃ។

លោក ម៉ាត់ហហ្សាឌី ប្រធានទីផ្សារអន្តរជាតិ​ប្រចាំក្រុម​ហ៊ុនអរអេហ្វស្រ៊ី​វើលដ៍​អន្តរជាតិម៉ាឡេស៊ី បានលើកឡើងតប់នឹងសំណួរថា ក្នុងសម័យ​ជំងឺរាត​ត្បាត​កូវិដ១៩ ថាតើក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ជួបនូវការលំបាកអ្វីខ្លះ? មានវិបត្តិផ្នែក​ហិរញ្ញវត្ថុ​ដែរឬទេ? លោកថា មិនមានអ្វីជាឧបសគ្គដល់​ដំណើរការអភិវឌ្ឍក្រុមហ៊ុន​យើង​ឡើយ​។ យើងនៅតែអាចរក្សាលំនឹងបានដដែល។ ដោយសារតែ ផលិតផល​របស់​យើង​ផ្តល់ទាំងសុខភាពនិងជីវភាពដល់ប្រជាពលរដ្ឋ ដែលប្រើជាប្រចាំ។ ហើយយុទ្ធសាស្ត្រទីផ្សាររបស់យើងនៅតែទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកបានបន្តថា ជាទិសដៅបន្ត យើងសម្លឹងឃើញទីផ្សារប្រទេសវៀតណាម ដែល​បច្ចុប្បន្នបាននិងកំពុងពង្រឹងថ្នាក់ដឹកនាំ សមាជិក សមាជិកា ដើម្បី​ទទួលបាន​ជោគ​ជ័យដូចប្រទេសកម្ពុជាដែរ។

លោក ញ៉ែម មករា មកពីទូរទស្សន៍ហង្សមាស បានលើកជាសំណួរថា តើប្រជា​ពលរដ្ឋគួរគិតពីចំណុចណា ពាក់ព័ន្ធនឹងផលិតផល ដើម្បីជា​ជម្រើស​ដ៏ត្រឹម​ត្រូវ? ដោយសារបច្ចុប្បន្ននេះមានផលិតផលច្រើនស្អេកស្កាស់ ហើយ​ផលិត​ផល​ខ្លះ​ក្លែងក្លាយ បោកប្រាស់ច្រើន។

ឆ្លើយតបនឹងសំណួរនេះ លោក វណ្ណ សុភានោ អគ្គនាយក​ក្រុមហ៊ុន​អរ​អេហ្វ​ស្រ៊ី​វើលដ៍ប្រចាំកម្ពុជា ថា « មានរបស់ពីរ៖ ទី១ របស់ថ្លៃមានប្រសិទ្ធិភាព ទី២​របស់​ថោក គ្មានប្រសិទ្ធិភាព ថាតើបងប្អូនគួរជ្រើសរើសយកមួយណា ប្រសើរជាង? យើង​មិនអាចធានាអះអាងទេ តែយើងអាចប្រាប់ពីរយៈពេលបាន។ រឺឯប្រសិទ្ធិភាព​យ៉ាង​ណា​នោះ បងប្អូនមើលឃើញស្រាប់ ជាពិសេសបងប្អូន​ដែលបានទទួល​ការថែទាំ​សុខភាពពីផលិតផលហ្វើម៉ិចស្រ៊ី។ ទាក់ទិននឹងផលិ​តផលក្លែងក្លាយនេះ លោក​បាន​​ផ្តាំផ្ញើថា សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន មុននឹងជាវផលិតផលយកទៅប្រើ ពីព្រោះផលិតផលខ្លះមិនសុទ្ធ។ ការនិយាយនេះ យើងមិន​បានបណ្តុះ​បង្អាប​ផលិត​ផលក្រុមហ៊ុនណាមួយឡើយ។ លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​មានម៉ាស៊ីនទំនើបពិនិត្យឈាម មីក្រូស្កុប ចំនួន៧គ្រឿង ដែលនឹងត្រូវចែក​ជូនតាម​សាខា ចំនួន០៧សាខា មុនគេ ជាពិសេសបំពាក់ជូនម្ចាស់ស្តុក​ដែលបានឆ្លង​កាត់​ការ​សិក្សារយៈពេល០២ថ្ងៃមកនេះ ជាមួយលោកវេជ្ជបណ្ឌិត អាហ្សាសាន ផ្ទាល់។

បន្ថែមលើនេះ លោកវេជ្ជបណ្ឌិត អាហ្សាសាន (Dr. Azasan) អគ្គនាយក​រង​ក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍អន្តរជាតិ នៅម៉ាឡេស៊ី បានធ្វើការផ្តាំ​ផ្ញើដល់បង​ប្អូន​អតិថិជន សូមឱ្យមានការប្រុងប្រយ័ត្ន ពិព្រោះមាននខិល​ខូចមួយចំនួន​អាចយក​ផលិតផលរបស់យើងទៅក្លែងបន្លំ។ ម្យ៉ាងវិញទៀត ដោយសារ​មានការប្រកួត​ប្រជែងទីផ្សារច្រើននៅលើពិភពលោក។

សូមបញ្ជាក់ដែរថា ការធ្វើសន្និសីទសារព័ត៌មានរយៈពេល១ម៉ោង រួចមក លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ម៉ាឃិធីងខេមបូឌា បានផ្តល់ជូនផលិតផលមួយឈុតៗដល់អ្នកសារព័ត៌មានផងដែរ៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook