Connect with us

កងកម្លាំងប្រដាប់អាវុធ

នៅទីស្នាក់ការគណបក្សស្រុកឆែបបានប្រារព្វអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១

នៅស្នាក់ការគណបក្សស្រុកឆែប បានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា២០២២) ក្រោមអធិបតីភាព ឯកឧត្ដម ច័ន្ទ សុភ័ក្ដ្រា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ដ ចុះជួយស្រុកឆែប

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី0៣ ខែកក្ដដា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សស្រុកឆែប បានប្រារព្វអប អរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.៦.១៩៥១-២៨.៦.២០២២) ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុភ័ក្រ្តា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានគណបក្ស ប្រជាជន កម្ពុជា ស្រុកឆែប និង លោក សុខ សានដារា ប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប ព្រមទាំងក្រុមការងារជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

ក្នុងឪកាសពិធីសំណេះសំណាលខួបអនុស្សាវយំរីលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) លោក សុខសានដារា បានរាយការណ៍ជូន អំពីលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីថ្ងៃទី ៥ ខែមិថុនា កន្លងមកក្នុងស្រុកឆែប ដោយការអនុវត្តគោលនយោបាយគណបក្សបានល្អប្រសើរស្របតាមការណែនាំចង្អុលបង្ហាញពីថ្នាក់ ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំគឺបេក្ខជនគណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំក្នុងស្រុកឆែបទាំងអស់ក្នុងចំណោមគណបក្សផ្សេងៗក្នុងនោះគណបក្សប្រជាជនទទួលបាន អាសនៈច្រើនជាងគេ គណបក្សភ្លើងទៀនពុំទទួលបាន  គណបក្សខ្មែររួបរួមជាតិពុំទទួលបាន  និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋានពុំទទួលបាន  អាសនៈ។

លោកបានបន្តទៀតថា ទាំងអស់នេះសបញ្ជាក់ឲឃើញថា ដោយស្មារតីយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ស្រុក ពិសេសគណបក្ស នៅមូលដ្ឋានត្រូវខិតខំបំពេញសេវា និងកសាងអំពើល្អៗយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបំពេញគោលបំណង និងតម្រូវការយ៉ាងឆាប់រហ័សរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន និងបន្តខិតខំធ្វើយ៉ាងណាយកជ័យជម្នះអោយបាននាពេលខាងមុខ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍលើគ្រប់វិស័យ ។

ឯកឧត្តម ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ថាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល ជំនាន់បារាំង រដ្ឋប្រហាលោកលុនណុល រដោះពីរបបខ្មែរក្រហម សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។

បរការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យដឹកនាំប្រទេស ជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គណបក្សប្រជាជនចាំមិនភ្លេចនៅស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ គ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ។

ហេតុដូចនេះហើយសូមឲ្យក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសរសេរទ្រូង យុវជនគណបក្ស ត្រូវចូលរួមបំរើការងារបរិបទសង្គមតាមរយៈនយោបាយឈ្នះៗ របស់ប្រធានគណបក្ស ។

ឯកឧត្តម ច័ន្ទ សុភ័ក្រ្តា បានបន្តទៀតថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍អំពីលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីថ្ងៃទី ៥ ខែមិថុនា កន្លងមកក្នុងស្រុកឆែប ទទួលបានជោគជ័យ សបញ្ជាក់ឲឃើញថា ការយកចិត្តទុកដាក់របស់ក្រុមការងារគណបក្សប្រជាជន ហ៊ានថាហ៊ានធ្វើ ទើបបងប្អូន ពុកម៉ែ គាត់ជឿជាក់ បានទទួលលទ្ធផល តបស្នងមកវិញយ៉ាងពេញចិត្ត យើងសង្ឃឹមយ៉ាងមុតមាំថានៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧នៃរដ្ឋសភា នាថ្ងៃខាងមុខនេះ និងទទួលបានជោគជ័យបន្តទៀត ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook