Connect with us

ព័ត៌មានទាន់ហេតុការណ៍

ជប៉ុន​ផ្ទុះការ​តវ៉ា​ ​នាវា​កងទ័ពជើងទឹក​ចិន១គ្រឿង ក្រោយពេល​បើក​ចូល​ដែនទឹក​មាន​ជម្លោះ

Soeun 05 July 2022    ទីក្រុងតូត្យូ៖    កាលពី​​ថ្ងៃ​ចន្ទ ទី៤ខែ​ កក្កដា  ឆ្នាំ២០២២​នេះ     ប្រទេសជប៉ុន​តវ៉ា​ប្រឆាំង​នឹង​ចិន ជុំវិញ​នាវា​កងទ័ពជើងទឹក​ចិន​បើក​មក​ក្បែរ​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត ខណៈ​មាន​សេចក្តីរាយការណ៍​ថា រុ​ស្ស៊ី​ក៏​បាន​បញ្ជូន​នាវា​ជើង​ទឹក​របស់​ខ្លួន​មក​តំបន់​នោះ​ដែរ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជប៉ុន​។

ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​ជប៉ុន​ហៅ​ថា Senkaku ខណៈ​ចិន​ហៅ​ថា Diaoyu ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​មហាអំណាច​សេដ្ឋកិច្ច​លេខ ២ និង​លេខ ៣​ពិភពលោក​នេះ​។

​ជប៉ុន​តែង​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​នាវា​ឆ្មាំង​សមុទ្រ​ចិន​ដែល​បើក​នៅ​ក្នុង​ដែនទឹក​មាន​ជម្លោះ ប៉ុន្តែ​នេះ​ជា​លើក​ទី​ដំបូង​ហើយ​ចាប់តាំងពី​ឆ្នាំ ២០១៨​មក ដែល​នាវា​កងទ័ពជើងទឹក​របស់​ចិន​ត្រូវ​បាន​គេ​ឃើញ​បើក​ចូល​ក្នុង​ដែនទឹក​មាន​ជម្លោះ​នោះ។

នៅវេលា​ម៉ោង​ ៧:៤៤​នាទី​ព្រឹក​ថ្ងៃ​ចន្ទទី០៤ខែកក្កដាឆ្នាំ២០២២     ក្រសួងការពារជាតិ​ជប៉ុន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា

នាវាចម្បាំង​មួយ​គ្រឿង​របស់​កងទ័ពជើងទឹក​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ចូល​ក្នុង​ដែនទឹក​ជាប់​ជប៉ុន ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រជុំ​កោះ​មួយ​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​តូ​ក្យូ​។

​លោក Seiji Kiharaនាយករង​ខុទ្ទកាល័យ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​យើង​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​បាន​ដាក់​ការ​តវ៉ា​របស់​យើង​ទៅ​កាន់​ភាគី​ចិន        តាម​រយៈផ្លូវ​ការទូត ហើយ​បាន​ជំរុញ​ឱ្យ​ពួក​គេ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ឧប្បត្តិហេតុ​ស្រ​ដៀង​គ្នា​នេះ​ទៀត​»។លោក​បញ្ជាក់​ថា «​ប្រជុំ​កោះ​នោះ​ជា​ទឹកដី​របស់​ជប៉ុន​ទាំង​តាម​ប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ​»​។

ដោយឡែក នាវា​កងទ័ពជើងទឹក​រុ​ស្ស៊ី​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ផង​ដែរ​នៅ​ក្នុង​ដែនទឹក​ជាប់​គ្នា​នៃ​ប្រជុំ​កោះ Senkaku នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត NHK, Jiji Press និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ដកស្រង់​ប្រភព​ពី​ក្រសួងការពារជាតិ​ជប៉ុន​។

សូម​បញ្ជាក់​ថា៖    កាលពី​ខែឧសភា យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី និង​ចិន បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ក្បែរ​ជប៉ុន​ខណៈ​មេដឹកនាំ​ប្លុក Quad មាន​ដូច​ជា​ជប៉ុន អា​មេ​រិ​ក អូស្ត្រាលី និង​ឥណ្ឌា កំពុង​ជួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​កូ​ត្យូ​។

ខណៈ​ដែល​យន្តហោះ​របស់​រុ​ស្ស៊ី និង​ចិន​មិន​រំលឹក​ដែនអាកាស ជប៉ុន​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​នោះ​ជា​ការ​បង្កហេតុ​។ ប៉ុន្តែ​ចិន​និយាយ​ថា ការ​ហោះហើរ​របស់​យន្តហោះ​ចម្បាំង​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​កិច្ច​សហប្រតិបត្តិការ​យោធារ​ប្រចាំឆ្នាំ​រវាង​ចិន និង​រុ​ស្ស៊ី​៕ (​ AFP)

Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook