Connect with us

ព័ត៌មានទាន់ហេតុការណ៍

អូស្ត្រាលី​ហាមឃាត់មាស​នាំ​ចូល​​ពី​រុ​ស្ស៊ី និង​ផ្តល់​អា​វុ​ធ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន

Soeun 05 Jun 2022 ទីក្រុងកងបេរ៉ា ៖ អូស្ត្រាលី​នឹង​ផ្តល់​រថ​ពាស​ដែល​បន្ថែមចំនួន ៣៤​គ្រឿង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន និង​បិទ​ការ​នាំ​ចូល​មាស​ពី​រុ​ស្ស៊ី​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese ក្នុង​ទីក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យ ទី ៣​ កក្កដា​ ឆ្នាំ២០២២​នេះ​។

ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ក្នុង​ទីក្រុង​គៀវ​ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Anthony Albanese និយាយ​ថា អូស្ត្រាលី​នឹង​ដាក់​ទណ្ឌកម្ម និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋមន្ត្រី និង​មហាសេដ្ឋី​រុ​ស្ស៊ី​ចំនួន ១៦​នាក់​បន្ថែម​។

​មក​ដល់​ពេល​នេះ អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គលសំខាន់របស់​រុ​ស្ស៊ី​សរុប​ជាង ៨៤០​នាក់​។

លោក Anthony Albanese នាយក​រដ្ឋមន្ត្រី អូស្ត្រាលី​​បានបន្លែមទៀត​ថា ប្រទេស​លោក​នឹង​ផ្តល់​ជំនួយ​យោធា​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​។ លោក​បញ្ជាក់​ថា អូស្ត្រាលី​នឹង​ផ្តល់​ឧបករណ៍​យោធា​បន្ថែម​ដែល​ស្នើ​សុំ​ដោយ​អ៊ុយ​ក្រែ​ន រួម​មាន​រថពាសដែក ១៤​គ្រឿង រថយន្ត​ហោ​ធា Bushmaster ២០​គ្រឿង និង​ដ្រូ​ន​មួយ​ចំនួន​។

លោក Albanese ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Bucha និង Irpin ផង​ដែរ​ដែល​ទីនោះ​កងទ័ព​រុ​ស្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្តិ​ឧ​ក្រិ​ដ្ឋ​កម្ម​សង្គ្រាម​។

លោក​ថ្លែង​ថា​ជា​កិត្តិយស​របស់​លោក​ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ដំបូង​បង្អស់​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ពិភពលោក​នូវ​សាមគ្គីភាព​ដែល​មាន​រវាង​អូស្ត្រាលី និង​ប្រជាជន​អ៊ុយ​ក្រែ​ន​។

លោក Anthony Albanese បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​បារាំង Emmanuel Macron ក្នុង​ទីក្រុង Paris នៅ​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​៕ (​Agencies)

Picture
Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook