Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក ប្រាយុទ្ធ ចាន់អូចារ ផ្ញើសារលិខិតជូន សម្តេច ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

ភ្នំពេញ៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានផ្ញើសារលិខិតមួយជូន សម្រាប់ឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឆ្នាំនេះ។ នេះបើតាមលិខិតរបស់ លោក ប្រាយុទ្ធ ច័ន្ទអូឆា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសារលិខិតរបស់ខ្លួន លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ថា «នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ»។

លោកបញ្ជាក់ថា ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook