Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនឧកញ៉ា ចំនួន ៦រូប ជា«អ្នកឧកញ៉ា»

ភ្នំពេញ៖ អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មហាសាល និង​មាន​ងារ​ជា​«​ឧកញ៉ា​» នៅ​ក្នុងស្រុក​ខ្មែរ​ចំនួន​៦​រូប ត្រូវ​បាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់​ដំឡើង​គោរមងារ​ជា​«​អ្នកឧកញ៉ា​» ។​

នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ២០២០ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ ។​

​បើ​តាម​ព្រះរាជក្រឹត្យ​ដែល​ផ្តល់​ឡើង​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដដែល​«​ឧកញ៉ា​» ទាំង​៦​រូប​ដែល​ឡើង​ងារ​ជា​«​អ្នកឧកញ៉ា​»​នោះ​រួម​មាន​៖ ឧកញ៉ា លី ហួរ , សៀ ប្ញ​ទ្ឋី​, សំ អាង , ឈុ​ន លាង , ហូ​លិ​ក តាន់​ឌី​ហ្សូ​ណូ​  និង​ឧកញ៉ា សំអាង វឌ្ឍនៈ ។​

​គួរ​កត់​សម្គាល់ថា តាំងពី​ជាង​២០​ឆ្នាំ​មុន ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ដើម្បី​បាន​ទទួល​គោរមងារ​ជា ឧកញ៉ា សប្បុរសជន​តម្រូវ​ឲ្យ​ធ្វើ​អំណោយ​ជូន​រដ្ឋ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៧ ដើម្បី​ទទួល​បាន​គោរមងារ​ជា «​ឧកញ៉ា​» សប្បុរសជន​ត្រូវធ្វើ​អំណោយ​ជូន​រដ្ឋ​ដែល​មាន​តម្លៃលើស​ពី​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​។​

​សូម​ជម្រាប​ជូន​ថា បើ​តាម​ការ​ស្រាវជ្រាវ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០៤ កម្ពុជា​មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​២០០​នាក់​។ រហូត​ដល់​ឆ្នាំ ២០០៩ ចំនួន​ឧកញ៉ា​បាន​កើនឡើង​ដល់​៤០០​នាក់ និង​បន្ត​កើនឡើង​ដល់​ប្រមាណ​៧០០​នាក់ គិត​ត្រឹម​ដើមឆ្នាំ​២០១៤​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook