Connect with us

ព័ត៌មានកំសាន្ត សិល្បៈ និងតារា

រំលែកទុក្ខក្រៀមក្រំ! ពេលនេះតារាស្រី ផាត់ ផាន់ណា បាត់បង់ម្ដាយជារៀងរហូតហើយ

មុននេះបន្តិច សារព័ត៌មាន កម្ពុជាសន្តិភាព​ បានទទួលដំណឹងមកថា ពេលនេះតារាសម្ដែងស្រី ផាត់ ផាន់ណា កំពុងមានទុក្ខជាទម្ងន់ ដែលម្ដាយរបស់កញ្ញាបានទទួលមរណភាពនៅថ្ងៃទី ៧ ខែកក្កដា នេះ។

តារាសម្ដែងស្រីរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងរៀបរាប់យ៉ាងក្រៀមក្រំថា ៖ «សូមគោរពអញ្ជើញបងប្អូនជិតឆ្ងាយចូលរួមពិធីបុណ្យសពម្ដាយនាងខ្ញុំ ដែលនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ 🙏🙏🙏 លើផ្លូវ៦០ កែងផ្លូវ៥០ ខាងក្រោយវត្តគោគអំពិល ឬក្រោយបុរីជីបម៉ុង! »។

យ៉ាងណាមិញ តារាសម្ដែងស្រី ផាត់ ផាន់ណា មិនទាន់បានបញ្ជាក់នៅឡើយទេថា ម្ដាយរបស់កញ្ញាមរណភាពដោយសារជំងឺ ឬយ៉ាងណានោះទេ។ ក្រោយការបង្ហោះនោះ គេសង្កេតឃើញមានមហាជន និងមិត្តអ្នកសិល្បៈចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook