Connect with us

ព័ត៌មានសេដ្ឋកិច្ច

ទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាកើនឡើងដល់ ៥,៧ ពាន់លានដុល្លារអាមេរិក

ឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា បានអោយដឹងថា គិតមកទល់បច្ចុប្បន្ននេះ ទំហំវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជាមានដល់ទៅ ៥,៧ ពាន់លានដុល្លារ ពោលគឺស្ថិតនៅខ្ពស់លំដាប់ទី២ ដែលក្នុងនោះទឹកប្រាក់មួយចំនួនធំគឺប្រើក្នុងគម្រោងអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

លោក​ ប៉ាក ហឺងឃ្យង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសារធារណរដ្ឋកូរ៉េនៅកម្ពុជា បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានរដ្ឋសភានៅកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងមកនេះ។

បើតាមការចុះផ្សាយពី construction-property បានអោយដឹងថា តាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាប់ពីឆ្នាំ ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ ទៅ ៧០០ លានដុល្លារអាមេរិក ដែលបានរួមចំណែកតភ្ជាប់ស្ពានថ្នល់ពីខេត្តមួយ ទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ ជាដើម។

ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩ លានដុល្លារ សម្រាប់ ២៣ គម្រោង តែកម្ពុជាបានបើកប្រើប្រាស់អស់ត្រឹមប្រមាណ ៤៤២ លានដុល្លារប៉ុណ្ណោះ។ ហើយសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ កូរ៉េកំពុងត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០លានដុល្លារ ទៀត។

ថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ឬ KOICA ក៏គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់សង្រ្គាមនៃប៉ែលិន ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍចម្រុះថ្មីមួយផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook