Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះ ការទទួលបានជោគជ័យក្នុងការទាញយកដំណក់ប្រេងដំបូងរបស់កម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមអបអរសាទរចំពោះ ការទទួលបានជោគជ័យ ក្នុងការទាញយកដំណក់ប្រេងដំបូងរបស់កម្ពុជា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធិផលនេះ កើតឡើងស្របចំពេលជាមួយគ្នា ដែលប្រជាជាតិទាំងមូលកំពុងអបអរសាទរខួបទី២២ នៃការបញ្ចប់សង្គ្រាមផ្ទៃក្នុង និងការទទួលបានសន្តិភាពពេញលេញលើទឹកដីអង្គរ។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទខាងលើ បានបន្តថា នេះជាសមិទ្ធិផលប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំអភិវឌ្ឍន៏ប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រួវខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ។

គួររម្លឹកផងដែរថា កាលពីម្សិលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា បានប្រកាសថា​ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។

សម្តេចបានបញ្ជាក់ថា ការទទួលបានដំណក់ប្រេងនេះ បានធ្វើឡើង ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះ បានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់កម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook