Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរបរទេសជាង៤០ម៉ឺននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលជាង១៨លានដុល្លារ ក្នុងឆ្នាំ២០២០

ខេត្តសៀមរាប៖ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ ដែលអង្គភាពសារព័ត៌មាន ទទួលបានពីគ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤០០,៨៨៩នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក ។

ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០២០នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ៥២,៥៤៣ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ១,១៦៩នាក់ ។

សម្រាប់ឆ្នាំ២០២០នេះដែរ គឺភ្ញៀវបរទេសដែលបាននទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៨១.៨២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ សម្រាប់ចំណូលសរុប ១៨,៦៥៤,៨២៨ដុល្លារអាមេរិក គឺមានការថយចុះ ៨១.១៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩កន្លងទៅ ។

ក្នុងរយៈពេលពេញមួយឆ្នាំនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨០១,៧៧៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook