Connect with us

ព័ត៌មានសេដ្ឋកិច្ច

នៅឆ្នាំ២០២០ កម្ពុជាបានចំណូលជាង ១ពាន់លានដុល្លារ​​ពីការនាំចេញស្រូវ ខណៈនាំចេញ​អង្ករជិត ៧០ម៉ឺន​តោ​ន

ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានឲ្យដឹងថា កម្ពុជាទទួល​បានចំ​ណូ​​ល​ជាង ១២០០លានដុល្លារអាមេរិកពីការនាំចេញស្រូវជិត ៣លាន​តោន និងនាំចេញ​អង្ករជិត ៧០ម៉ឺន​តោន​ពេ​ញមួយឆ្នាំនៃ​ឆ្នាំ២០២០ ដែល​ទើប​កន្លងផុ​តទៅនេះ។

លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មាន​កំណើ​នប្រមាណ ១១.៤០ភាគរយបើ​ធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករចំនួន ៥៣៨ ៨៤៦ ៦២០ដុល្លារអាមេរិក។ ដោយឡែកបរិមាណនៃការនាំចេញស្រូវសរុបចំនួន ២ ៨៩៣ ៩៥១ តោន គិត​តម្លៃ​ស​រុ​បនៃការនាំស្រូវចេញចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក។

លោកបន្តថា អង្កររបស់កម្ពុជា ត្រូវបាននាំចេញទៅគោលដៅចំនួន ៦០ប្រទេសរួមមាន ប្រទេសចិនចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១.៩០ភាគរយនៃការនាំចេញអង្ករសរុប, សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩.៥០ភាគរយនៃការនាំចេញអង្ករសរុប។

លើសពីនេះតាម​បណ្តាប្រទេសអាស៊ាន (៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២.៥៨ភាគរយ​នៃការនាំ​ចេ​ញ​អង្ករសរុប និងគោលដៅផ្សេងទៀត (២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង១៦.០២ភាគរយ​នៃ​ការ​នាំចេញអង្ករសរុប។ ចំណែកក្រុមហ៊ុននាំចេញអង្ករ ក្រុមហ៊ុននាំចេញមានចំនួន ៧៦ ក្រុមហ៊ុន។

គួររំឭកថា នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះចំនួន ៣ ៤០៤ ១៣១ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន ៣ ២៦៨ ៩៦៨ ហិកតា ដែលទួលបានទិន្នផលមធ្យមចំនួន ៣,៣៤៥ តោន/ហិកតា។ បរិមាណនៃ​ការប្រមូ​ល​ផ​លស្រូ​​វសរុបចំនួន ១០ ៩៣៥ ៦១៨តោន អតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន (ស្រូវ​លើសតម្រូវការ) បើគិតជាអង្ករចំនួន ៣ ៧៩០ ១៦៨ តោន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook