ព័ត៌មានទាន់ហេតុការណ៍ ប្រធានសភាអាម៉េរិកមកធ្វើទស្សនកិច្ចតៃវ៉ាន់ចិនព្រមានអំពីផលវិបាកនិងទាមទារអោយលុប ចោលការលក់អាវុធទៅអោយកោះតៃវ៉ាន់ Share Tweet Soeun 20 July 2022ប៉េកាំង៖ កាលពីថ្ងៃអង្គារទី១៩កក្កដាឆ្នាំ២០២២ ក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី(Nancy Pelosi)ទៅមកកាន់កោះតៃវ៉ាន់នឹងប៉ះពាល់អធិបតេយ្យភាពព្រមទាំងបូរណភាពទឹកដីចិនយ៉ាងធ្ងន់ធ្ងរ ហើយអាម៉េរិកនឹងទទួលផលវិបាក។ ទន្ទឹមនឹងនោះចិនបានទាមទារអោយអាម៉េរិកលុបចោលជាបន្ទាន់ការលក់អាវុធចុងក្រោយបំផុតរបស់ខ្លួនទៅអោយកោះតៃវ៉ាន់ នេះបើតាមសារព័ត៌មានចិនបានស្រង់សម្តីក្រសួងការពារជាតិចិនក្រោយពីក្រសួងការពារជាតិអាម៉េរិកបាននិយាយកាលពីសប្តាហ៍មុនថា ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់គ្រឿងបន្លាស់យោធាទៅអោយតៃវ៉ាន់ក្នុងតំលៃ១០៨លានដុល្លារ។ បើតាមក្រសួងការពារជាតិអាម៉េរិក អាជ្ញាធរកោះតៃវ៉ាន់បានស្នើសុំជំនួយ រួមមានគ្រឿងបន្លាស់សំរាប់រថក្រោះ និងយានយន្តប្រយុទ្ធព្រមទាំងការគាំទ្រឡូជីស្ទិចនិងបច្ចេកទេសពីអ្នកម៉ៅការនិងរដ្ឋាភិបាលអាម៉េរិក។ គួរបញ្ជាក់ថា៖ អ្នកនាំពាក្យក្រសួងលោក ចាវ លីជៀន បាននិយាយក្នុងសន្និសីទកាសែតមួយថា លោកស្រីផេឡូស៊ីមានផែនការមកធ្វើទស្សនកិច្ចតៃវ៉ាន់ នៅខែសីហា ហើយចិននឹងចាត់វិធានការខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ សូមបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាខេត្តឧទ្ទាមមួយរបស់ខ្លួន ហើយអាចនឹងប្រើកងកម្លាំងដើម្បីនាំកោះសេរីនិយមនេះមកនៅក្រោមការគ្រប់គ្រងរបស់មហាយក្យចិនដីគោក ក្នុងករណីចាំបាច់ឬក៏ក្នុងករណីអាជ្ញាធរកោះនេះប្រកាសឯករាជ្យ។ តាមពិតអាម៉េរិកមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិះ(តៃវ៉ាន់)ទេ ក៏ប៉ុន្តែមានការិយាល័យទំនាក់ទំនងដែលអាចថាជាស្ថានទូតតាមការជាក់ស្តែង ហើយប្តេជ្ញាការពារកោះនេះពីការវាយប្រហារពីមហាយក្សចិនផងដែរ។ ច្បាប់អាម៉េរិកតំរូវអោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្គត់ផ្គង់សព្វាវុធដល់តៃវ៉ាន់ដើម្បីជាមធ្យោបាយការពារខ្លួន ៕ Post Views: 27 Related Topics: Up Next ឯកឧត្តម បណ្ឌិត សឹង សំណាង បាននាំមកទេយ្យទាន ព្រមទាំងសម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគនិងទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៦វត្តនៅស្រុកកំពង់លែង Don't Miss ម៉ាឡេស៊ីចាប់បានផ្នែកនៃរាងកាយសត្វទម្ងន់៦តោនដែលមានតំលៃប្រមាណ១៨លានដុល្លារ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍56 seconds ago ញាក់សាច់! កូរ៉េខាងជើងបញ្ជូនកងទ័ព “ស្ម័គ្រចិត្ត” ១០ ម៉ឺននាក់ ទៅជួយរុស្ស៊ី ច្បាំងជាមួយអ៊ុយក្រែន ព័ត៌មានទាន់ហេតុការណ៍12 mins ago “Pelosi” ថ្កោលទោសមេដឹកនាំចិនចំពោះការសម្ដែង “ចោរកំសាក” ដំណើរកម្សាន្តទៅកាន់កោះតៃវ៉ាន់ កងកម្លាំងប្រដាប់អាវុធ29 mins ago ប្រទេសចិនដាក់ រ៉ូបូតតាក់ស៊ីគ្មានមនុស្សបើកពេញលេញត្រៀមដាក់ឱ្យបើកបរលើដងផ្លូវ ព័ត៌មានជាតិ3 months ago លោក វរៈសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពផ្ញើសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង ព័ត៌មានទាន់ហេតុការណ៍3 months ago រូបភាពថតពីអាកាសបង្ហាញខ្មោចយន្តហោះរាប់ពាន់គ្រឿងទុកចោលនៅវាលខ្សាច់រដ្ឋអារីហ្សូណា កងកម្លាំងប្រដាប់អាវុធ3 months ago ពពួកសត្វស្លាបកំពុងរស់នៅតាមតំបន់ព្រៃរ៉ាមសារទន្លេមេគង្គលើបានក្លាយជាផលិតផលទេសចរណ៍នៅឆ្នាំ២០២២នេះ កងកម្លាំងប្រដាប់អាវុធ3 weeks ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព6 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព6 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook