Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរខេត្តតាកែវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញគ្រឿងញៀនជិត ១០០គីឡូក្រាម

អាជ្ញាធរខេត្តតាកែវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញគ្រឿងញៀនជិត ១០០ គីឡូក្រាម ដែលបង្រ្កាបបានដោយសមត្ថកិច្ចនៅក្នុងខេត្តចំនួន៣គឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ។

នាព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២នេះឯកឧត្តមអ៊ូចភាអភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវនិងលោកជំទាវឈឹមសិទ្ធិបុណ្យរិទ្ធអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «ដោះ ស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាពនិងមនុស្សធម៌» នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ។

ឯកឧត្ដមអយ្យកាអមសាលាដំបូងខេត្តតាកែវបានអាននូវរបាយការណ៍គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលមកពីខេត្តទាំងបី គឺតាកែវ កណ្តាល និងកែប រួមមាន៖ទី១៖ គ្រឿងញៀន MDMA (ថ្នាំគ្រវី) និងល្បាយសារធាតុ គីមីផ្សំ សរុបទម្ងន់ ៩៧,៩៨៣.៨២ក្រាម (ជាង៩៧គីឡូក្រាម) ។ ទី២៖ មេតំហ្វេតាមីន (Ice) សរុបទម្ងន់ ១,៨៤៧.២៨ក្រាម (ជិត២គីឡូក្រាម)។ ទី៣៖ កញ្ឆាក្រៀម ៥,៥០គីឡូក្រាមហើយក្នុងចំណោមគ្រឿង ញៀនដែលដុតបំផ្លាញចោលនោះគឺគ្រឿងញៀន៩៩% ជារបស់ខេត្តកណ្តាលដែលបង្រ្កាបបាន។

ក្នុងឱកាសនោះ លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ បានអាននូវសាររបស់សម្តេចតេជោហ៊ុន សែន ដែលបានបង្ហាញពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងការ ផលិត ការចរាចរ និងការប្រើបំពានគ្រឿងញៀនខុសច្បាប់ហើយគ្រប់ក្រសួង ស្ថាប័ន អង្គភាពមន្រ្តីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់ យន្តការនៃកិច្ចសហប្រតិបតិ្តការអន្តរជាតិ ទាំងក្របខណ្ឌ ទ្វេភាគីពហុភាគីទាំងក្នុងតំបន់ និងសកល លោក ផ្លាស់ប្តូរព័ត៌មាន ត្រួតពិនិត្យ តាមដាន ស៊ើប អង្កេត ស្រាវជ្រាវ មុខសញ្ញាចរាចរ ជួញដូរប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ ឆ្លងកាត់តំបន់ព្រំដែន និងសហការ រួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និងចំគោលដៅ ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្តតាកែវ បានលើកទឹកចិត្តដល់សមត្ថ កិច្ចឱ្យបន្តសកម្មភាពបានកាន់ តែខ្លាំងក្លាបន្ថែមទៀតក្នុងការ ទប់ស្កាត់ និងបង្រ្កាបគ្រឿង ញៀន ឱ្យអស់ពីមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះគ្រឿងញៀនវាជាដើមហេតុបង្កឱ្យមានអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បាត់បង់កិត្តិយស គ្មានសុភមង្គល និងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលត្រូវដោះស្រាយ ។

ឯកឧត្តម អ៊ូច ភា ក៏បានណែ នាំដល់សមត្ថកិច្ចដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ សូមកុំយកខ្លួនទៅអន្តរាគន៍ ឬពាក់ ព័ន្ធនឹងបទល្មើសគ្រឿងញៀនឱ្យសោះ ហើយបើករណីរកឃើញមានមន្រ្តីណាមួយពាក់ ព័ន្ធ នឹងបញ្ហាគ្រឿងញៀន ត្រូវតែទទួលខុសត្រូវនៅ ចំពោះមុខច្បាប់ ដោយគ្មាន ការលើកលែងនោះទេ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook