Connect with us

កងកម្លាំងប្រដាប់អាវុធ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋានជាបន្តបន្ទាប់ដើម្បីឱ្យជនបទមានភាពស៊ីវីល័យដូចទីក្រុង

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមមូលដ្ឋានជាបន្តបន្ទាប់ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ២០៣០ឱ្យទីជនបទមានភាពស៊ីវីល័យដូចទីក្រុងពិសេសធ្វើការតភ្ជាប់ទំនាក់ទំនងរវាងទីក្រុងនិងជនបទឱ្យនៅជិតគ្នា។

លោកលឹមជីវហាវប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានមានប្រសាសន៍ថាបច្ចុប្បន្ននេះរាជរដ្ឋភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជំរុញដល់មន្ទីរពាក់ ព័ន្ធឱ្យធ្វើការអភិវឌ្ឍន៍នៅតាមតំបន់ជនបទ រួមទាំង ផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រប្រព័ន្ធអគ្គីសនីនិងផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទប្រើប្រាស់ដោយទឹកស្អាតមិនសំដៅទៅលើតែទឹកម៉ាស៊ីននោះទេគឺទឹកអណ្តូងស្រះដែលមានការរៀបចំឱ្យបានត្រឹមត្រូវក៏ជាទឹកស្អាតដែលអាចឱ្យប្រជាពល រដ្ឋប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងគុណភាព។

លោកបន្តថាដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសមស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋា ភិបាលកម្ពុជា បច្ចុប្បន្នមន្ទីរអភិវឌ្ឍន៍ជនបទបានកសាងធ្វើការងារចំនួន ៤ការងារទី១គឺកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ស្ពាន,ការងារទី២គឺពង្រឹងសុខភាពអនាម័យសាធារណ,ទី៣ការផ្តល់ទឹកស្អាត សម្រាប់ប្រជាជន និងទី៤ការអភិវឌ្ឍន៍សហគមន៍សេដ្ឋកិច្ចជនបទដោយធ្វើយ៉ាងណាប្រែទីជនបទពីភាព ស្ងៀមស្ថាត់ ទៅជាអ៊ូអរ និងស៊ីវីល័យពីមួយថ្ងៃទៅមួយថ្ងៃ។

ចំពោះការងារអភិវឌ្ឍន៍ជនបទក្នុងខេត្តក្រចេះនេះការងារអភិវឌ្ឍន៍ជនបទយើងផ្ដោតសំខាន់ៗទៅលើការងាររួមមានការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទការងារទឹកស្អាតជនបទការងារអនាម័យការងារអភិវឌ្ឍន៍សហគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទការងារបណ្ដុះបណ្ដាលការងារទាំងអស់នេះគឺដើម្បីសម្រេចឱ្យបាននូវគោលនយោបាយដែលក្រសួងអភិវឌ្ឍន៍ជនបទកំណត់ថា នៅឆ្នាំ ២០៣០ គឺជនបទត្រូវក្លាយជាជនបទស៊ីវីល័យ»។

លោកបន្ថែមថា ប្រជាជននៅខេត្តក្រចេះ ទទួលបាននូវការ ប្រើប្រាស់ទឹកស្អាត និងអនាម័យ ប្រកបដោយ សមធម៌និរន្តរភាពនិងសុវត្ថិភាពចំនួន៨០ភាគរយនៃប្រជាជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកជនបទកម្រិតមូលដ្ឋាន និង៨០% នៃប្រជាជនបទ ត្រូវទទួលបាននូវសេវាអនាម័យកម្រិតមូលដ្ឋាន។

សូមបញ្ជាក់ថាក្នុងខេត្តក្រចេះមានផ្លូវជនបទសរុបជាង២០០០គីឡូម៉ែត្រក្នុងនោះផ្លូវដែលនៅជាផ្លូវដីមានប្រមាណ២៥០គីឡូម៉ែត្រទៀតហើយផ្លូវដីនេះមន្ទីរអភិវឌ្ឍន៍ជនបទគ្រោងកែប្រែឱ្យក្លាយទៅជាផ្លូវក្រាលគ្រួសក្រហមបន្ទាប់មានផ្លូវក្រួសក្រហមនិងកែប្រែទៅជាផ្លូវកៅស៊ូជាបន្តបន្ទាប់ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពិសេសការដឹកជញ្ជូនកសិផលផ្សេងៗសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានទៅកាន់ទីផ្សារឱ្យកាន់តែលឿនរហ័សកាត់បន្ថយចំណាយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook